អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា និយោជិតនៅឃ្លាំង ក្នុងទីក្រុង Coventry ទំនងជានឹងដើរចេញនាឆ្នាំថ្មី ដោយសារការដំឡើង ប្រាក់ឈ្នួល ៥០ផោន ក្នុងមួយម៉ោង ដោយបន្ថែមលើចំនួនបុគ្គលិក អង់គ្លេស បានបោះឆ្នោតធ្វើកូដកម្ម ក្នុងរដូវរងានេះ ។
បុគ្គលិក Amazon នៅដេប៉ូមួយ នៅចក្រភពអង់គ្លេសបានបោះឆ្នោត ធ្វើកូដកម្មជាលើកដំបូង ។ វាកើតឡើង បន្ទាប់ពីកម្មករជាង ៩៨ ភាគរយ បានបោះឆ្នោតធ្វើកូដកម្ម លើចំនួនអ្នកចូលរួមច្រើនជាង ៦៣ ភាគរយ ដោយបន្ថែមទៅលើ ចំនួនបុគ្គលិកអង់គ្លេស ដើរចេញក្នុងរដូវរងានេះ។
អ្នករៀបចំជាន់ខ្ពស់ GMB លោកស្រី Amanda Gearing បាននិយាយថា កម្មករ បានបង្កើត ប្រវត្តិសាស្ត្រថ្មីទៀតហើយ ខណៈពួកគេនឹងក្លាយ ជាបុគ្គលិកឃ្លាំង Amazon ដំបូងគេរបស់ចក្រភព អង់គ្លេស ដែលមិនធ្លាប់មាន ចូលរួមក្នុងកូដកម្មជាផ្លូវការ ។ នាងបានបន្ថែមថា ការពិតដែលថា ពួកគេត្រូវបានគេបង្ខំ ឲ្យធ្វើកូដកម្ម ដើម្បីឈ្នះអត្រាប្រាក់ខែសមរម្យ ពីក្រុមហ៊ុនដ៏មានតម្លៃបំផុត របស់ពិភពលោក គួរតែជាស្លាកសញ្ញា នៃភាពអាម៉ាស់សម្រាប់ Amazon ។
Amazon អាចមានលទ្ធភាពធ្វើ ឲ្យបានល្អប្រសើរជាងនេះ ។ វាមិនយឺតពេលទេក្នុងការគេច ពីសកម្មភាព កូដកម្មមកជុំតុជាមួយ GMB ដើម្បីធ្វើឲ្យប្រសើរឡើង នូវប្រាក់ខែ និងលក្ខខណ្ឌ របស់កម្មករ ។ ការបោះឆ្នោតនេះត្រូវបានប្រកាស នៅថ្ងៃមួយផ្សេងទៀត នៃការរំខានកូដកម្ម នៅទូទាំងចក្រភពអង់គ្លេស ដោយបុគ្គលិកផ្លូវដែកបាន ដើរចេញម្តងទៀត រួមជាមួយនឹងបុគ្គលិក រថយន្តក្រុង និងផ្លូវហាយវេ៕