សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ហៅកាត់ KCNA បានឲ្យដឹងនៅថ្ងៃចន្ទថា ប្រទេសនេះបានធ្វើការសាកល្បង “ដំណាក់កាលចុងក្រោយដ៏សំខាន់” កាលពីថ្ងៃអាទិត្យ សម្រាប់ការអភិវឌ្ឍន៍ផ្កាយរណបចារកម្ម ដែលខ្លួនចង់បញ្ចប់ត្រឹមខែមេសា ឆ្នាំ២០២៣ ។
សេចក្តីរាយការណ៍នេះ ត្រូវបានចេញផ្សាយមួយថ្ងៃ បន្ទាប់ពីយោធាកូរ៉េខាងត្បូង និងជប៉ុនបានរាយការណ៍ពីភាពឯកោរបស់កូរ៉េខាងជើង នៃការបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ចំនួន២ ទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ KCNA បានឱ្យដឹងថា រដ្ឋបាលអភិវឌ្ឍន៍លំហជាតិ របស់ទីក្រុងព្យុងយ៉ាង (NADA) បានធ្វើការសាកល្បង នៅស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae របស់ខ្លួននៅភាគពាយព្យ ដើម្បីពិនិត្យមើលសមត្ថភាពរបស់ខ្លួន ក្នុងការថតរូបភាពផ្កាយរណប ការបញ្ជូនទិន្នន័យ និងប្រព័ន្ធគ្រប់គ្រងលើដីគោក ។
យានដែលផ្ទុកផ្កាយរណបក្លែងក្លាយ ដែលរួមបញ្ចូលផងដែរ នូវកាមេរ៉ាពណ៌ពេញកម្រិត២០ម៉ែត្រ កាមេរ៉ាពហុspectra ចំនួន២ ឧបករណ៍បញ្ជូនរូបភាព និងអ្នកទទួល ឧបករណ៍បញ្ជា និងថ្មផ្ទុកមួយ ត្រូវបានបាញ់នៅ “មុំខ្ពស់” ចម្ងាយ៥០០គីឡូម៉ែត្រ ។
អ្នកនាំពាក្យ NADA បានឲ្យដឹងនៅក្នុងការបញ្ជូន ហើយ KCNA បានផ្សព្វផ្សាយថា “យើងបានបញ្ជាក់សូចនាករបច្ចេកទេសសំខាន់ៗ ដូចជា បច្ចេកវិទ្យាប្រតិបត្តិការកាមេរ៉ា នៅក្នុងបរិយាកាសអវកាស ដំណើរការទិន្នន័យ និងសមត្ថភាពបញ្ជូនឧបករណ៍ ទំនាក់ទំនង ការតាមដាន និងត្រួតពិនិត្យភាពត្រឹមត្រូវ នៃប្រព័ន្ធគ្រប់គ្រងដី” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា