ព័ត៌មានអន្តរជាតិ

អឺរ៉ុប ចោទប្រកាន់ក្រុមហ៊ុន Meta ពីបទរំលោភលើទំនុកចិត្ត

ព្រុចសែល៖ គណៈកម្មការអឺរ៉ុបសង្ស័យថា ទីផ្សារ Facebook គឺបំពានលើច្បាប់ប្រឆាំង ការទុកចិត្តរបស់សហភាពអឺរ៉ុប នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ ។

លោកស្រី Margrethe Vestager អនុប្រធានប្រតិបត្តិ នៃគណៈកម្មការទទួលបន្ទុកគោលនយោបាយ ប្រកួតប្រជែងបានឲ្យដឹងថា “ការព្រួយបារម្ភបឋមរបស់យើង គឺថា (ម្ចាស់ Facebook) Meta ភ្ជាប់បណ្តាញ ទំនាក់ទំនងសង្គម Facebook លេចធ្លោរបស់ខ្លួន ទៅនឹងសេវាកម្មផ្សាយ ពាណិជ្ជកម្មតាមអ៊ីនធឺណិតរបស់ខ្លួន ដែលហៅថា Facebook Marketplace” ។

លោកស្រីបានលើកឡើងថា “នេះមានន័យថាអ្នកប្រើប្រាស់ Facebook គ្មានជម្រើសអ្វីក្រៅពីមានសិទ្ធិចូលប្រើ Facebook Marketplace” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រីបន្ដថា ដូច្នេះហើយ ដៃគូប្រកួតប្រជែងរបស់ Facebook Marketplace អាចត្រូវបានដាក់ឱ្យស្ថិតក្នុងគុណវិបត្តិ ដោយសារពួកគេមិនអាច ទៅដល់អតិថិជនសក្តានុពលច្រើន ដូចទីផ្សារ Facebook អាចធ្វើបាន។

គណៈកម្មាការបានអះអាងថា ក្រុមហ៊ុន Meta បានដាក់លក្ខខណ្ឌពាណិជ្ជកម្ម អយុត្តិធម៌ជាឯកតោភាគី លើសេវាកម្មផ្សាយពាណិជ្ជកម្ម តាមអ៊ីនធឺណិតដែលមានការប្រកួតប្រជែង ដែលផ្សាយពាណិជ្ជកម្ម Facebook ឬ Instagram ។

គណៈកម្មាការមានការព្រួយបារម្ភថា លក្ខខណ្ឌ ដែលអនុញ្ញាតឲ្យ Meta ប្រើប្រាស់ទិន្នន័យ ដែលទាក់ទងនឹង ការផ្សាយពាណិជ្ជកម្ម ដែលទទួលបានពី ដៃគូប្រកួតប្រជែង ដើម្បីជាប្រយោជន៍ នៃទីផ្សារ Facebook គឺមិនសមហេតុផល មិនសមាមាត្រ និង មិនចាំបាច់ សម្រាប់ការផ្តល់សេវាផ្សាយពាណិជ្ជកម្ម លើអ៊ីនធឺណិតនៅលើវេទិកា របស់ Meta ៕

Most Popular

To Top