បរទេស៖ នាវិកម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីកប៉ាល់របស់កងទ័ពជើងទឹកថៃបានក្រឡាប់លិចនៅក្នុងសមុទ្រ ត្រូវបាននាំយកមកច្រាំងសមុទ្រកាលពីថ្ងៃចន្ទ (១៩ ធ្នូ) ។ មកទល់ពេលនេះ ម្នាក់ក្នុងចំណោម នាវិក ៧៥នាក់ត្រូវបានជួយសង្គ្រោះដោយមន្ត្រីបាននិយាយថា បុរសនោះបាននៅក្នុងទឹករយៈពេល ១០ ម៉ោង ដោយបានតោងជាប់នឹងឧបករណ៍សង្គ្រោះ មុនពេលត្រូវបានរកឃើញ។ មនុស្ស ៣១នាក់ផ្សេងទៀត នៅតែកំពុងបាត់ខ្លួននៅសមុទ្រក្នុងឈូងសមុទ្រថៃនៅឡើយ។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូបានបង្ហាញពីសកម្មភាពពេលដែលកប៉ាល់ចម្បាំង HTMS Sukhothai លិចនៅក្រោមរលកក្នុងឈូងសមុទ្រថៃកាលពីយប់ថ្ងៃអាទិត្យ (១៨ ធ្នូ)។
នាវាចម្បាំងកំពុងល្បាតនៅឆ្នេរសមុទ្រក្នុងខេត្ត Prachuap Khiri Khan នៅពេលដែលមានខ្យល់បក់ខ្លាំង និងរលកដែលបណ្តាលឱ្យទឹកសមុទ្រហូរចូលទៅក្នុងប្រព័ន្ធអគ្គិសនីរបស់នាវា កាត់ម៉ាស៊ីន និងជន់លិចនាវា។
កងទ័ពជើងទឹកថៃបានចាប់ផ្តើមបេសកកម្មស្វែងរក និងជួយសង្គ្រោះជាមួយនឹងកប៉ាល់ចំនួន៣គ្រឿង និងឧទ្ធម្ភាគចក្រ២គ្រឿង បូករួមទាំងជំនួយពីនាវាដឹកប្រេងដែលនៅក្បែរនោះ។ រហូតមកដល់ពេលនេះ សមាជិកនាវិកចំនួន ៧៥ នាក់ក្នុងចំណោមនាវិក ១០៦ នាក់របស់នាវាចម្បាំង Sukhothai ត្រូវបានស្រង់ចេញពីសមុទ្រ ហើយនាំយកមកឆ្នេរសមុទ្រដោយសុវត្ថិភាព។
ក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងស្វែងរកបុគ្គលិកជានាវិកដែលបាត់ខ្លួនចំនួន ៣១ នាក់ពីកប៉ាល់ នៅថ្ងៃអង្គារ៕ប្រែសម្រួលៈ ណៃ តុលា