បរទេស ៖ ថ្លែងទៅកាន់កិច្ចប្រជុំ នៃក្រុមមន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិ របស់ប្រទេសរុស្សី លោកប្រធានាធិបតី Vladimir Putin បានធ្វើការសន្យាថា ក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្សី គឺជាកូនសោរធានា ឲ្យមានអធិបតេយ្យភាព នៅក្នុងប្រទេសរុស្សី ហើយប្តេជ្ញាថានឹងដាក់បញ្ចូល អាវុធប្រភេទនេះទៅក្នុង កងកម្លាំងយោធារបស់ខ្លួន ក្នុងពេលឆាប៉ៗនេះ។
លោកបានបន្តថា ក្បាលគ្រាប់នុយក្លេអ៊ែរថ្មី ដែលអាចធ្វើការវាយប្រហារបានទាំង ជាមួយនឹងយន្តហោះចម្បាំងនាវាចម្បាំង និងទីតាំងបាញ់ពីផ្ទាល់ដីផងដែរ ។
លោក Putin បានបន្តថា៖ពួកយើងនឹងបន្តធ្វើទំនើបកម្ម និងអភិវឌ្ឍក្បាលគ្រាប់និងភាពត្រៀមរៀបចំខ្លួនរួចជាស្រេចនៃ
អាវុធប្រភេទនេះ ។
គួរឲ្យដឹងដែរថា នៅក្នុងកិច្ចប្រជុំនេះផងដែរ លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Sergey Shoigu បានអះអាងថា យន្តហោះទំលាក់គ្រាប់បែក់ប្រភេទTu-160M ដែលអាចបពាក់ក្បាលគ្រាប់ នុយក្លអ៊ែរនោះក៏បានចូលរួមជាមួយនឹង កងកម្លាំងទ័ពអាកាសរុស្សី ហើយផងដែរ៕
ប្រែសម្រួល៖ស៊ុនលី