ព័ត៌មានអន្តរជាតិ

តារាចម្រៀងកាណាដា Justin Bieber ជិតចុះកិច្ចសន្យាលក់ សិទ្ធិតន្ត្រីតម្លៃ ២០០លានដុល្លារ

អាមេរិក ៖ កាសែត Wall Street Journal បានរាយការណ៍ ដោយដកស្រង់ពីមនុស្សដឹង ពីបញ្ហានេះថា តារាចម្រៀងប៉ុប លោក Justin Bieber ជិតឈានដល់កិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ២០០ លានដុល្លារអាមេរិក ដើម្បីលក់សិទ្ធិតន្ត្រីរបស់លោក ទៅឲ្យក្រុមហ៊ុន Blackstone Inc-backed Hipgnosis Songs Capital បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia ។

នេះបើយោងតាមរបាយការណ៍ថា កិច្ចព្រមព្រៀងដ៏មានសក្ដានុពលនេះ រួមមានចំណាប់អារម្មណ៍របស់វិចិត្រករជនជាតិកាណាដា ទាំងការចេញផ្សាយ និងកាតាឡុក តន្ត្រី ដែលបានថតទុករបស់លោក ។ Hipgnosis ទិញកាតាឡុកបទចម្រៀង ពីសិល្បករ និងទទួលបានប្រាក់ចំណូល នៅពេលតន្ត្រី របស់ពួកគេ ត្រូវបានចាក់ផ្សាយ តាមអ៊ីនធើណេត ឬប្រើប្រាស់ក្នុងភាពយន្ត ឬក៏ការផ្សាយពាណិជ្ជកម្ម ។

លោក Bieber ទទួលបានភាពល្បីល្បាញ នៅពេលលោកមានអាយុ ១៣ ឆ្នាំ បន្ទាប់ពីទទួលបានភាពជោគជ័យនៃបទចម្រៀង Baby ។ តារាចម្រៀងប៉ុបរូបនេះ បានលាតត្រដាង កាលពីខែមិថុនាថា លោកត្រូវបានគេរកឃើញថា មានជំងឺ Ramsay Hunt Syndrome ដែលធ្វើឲ្យមុខមួយចំហៀងខ្វិន បង្ខំឲ្យលោកលុបចោលការសម្ដែង ។

សិល្បករចម្រៀងប៉ុប Justin Timberlake បានលក់សិទ្ធិចំពោះបទចម្រៀងរបស់លោក រួមទាំងបទល្បីៗ ដូចជា Cry Me A River និង Rock Your Body ទៅឲ្យកម្មវិធី Hipgnosis Song Management ក្នុងខែឧសភា ។ ក្រុមហ៊ុន Blackstone និង Hipgnosis Song Management Ltd បានប្រកាសពីភាព ជាដៃគូកាលខែតុលា ដើម្បីវិនិយោគប្រហែល ១ ពាន់លានដុល្លារអាមេរិក ដើម្បីទទួលបានសិទ្ធិតន្ត្រី និងគ្រប់គ្រងកាតាឡុក៕

Most Popular

To Top