ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ រកឃើញកំណត់ត្រាដំបូង របស់ដាយណូស័រ ស៊ីថនិកសត្វក្នុងហ្វូស៊ីល កាលពី ១២០ លានឆ្នាំមុន

អង់គ្លេស ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អ្នកជំនាញ ខាងបុរាណវិទ្យា នៅចក្រភពអង់គ្លេស បានធ្វើការវិភាគលើហ្វូស៊ីល របស់សត្វដាយណូស័រ មានរោមតូចមួយ ដែលត្រូវបានគេស្គាល់ថា ជាប្រភេទសត្វដាយណូស័រតូច ហើយបានរកឃើញថា វាបានស៊ីថនិកសត្វតូចមួយ ដែលមានទំហំប៉ុនកណ្ដុរ ។

អ្នកវិទ្យាសាស្ត្រជឿថា ពួកគេបានរកឃើញឧបទ្ទវហេតុ ត្រូវគេស្គាល់ដំបូងថា ថនិកសត្វមួយក្បាលត្រូវបានសត្វដាយណូស័រស៊ី ។ ជើងរបស់សត្វ ដែលរស់នៅកាលពី ១២០ លានឆ្នាំមុន ត្រូវបានគេរកឃើញ នៅខាងក្នុងឆ្អឹងជំនីនៃដាយណូស័របញ្ចេញ ពន្លឺទៅលើរបបអាហារ របស់សត្វបុរេប្រវត្តិ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ការរកឃើញ ដែលត្រូវបានចេញផ្សាយលើទិនានុប្បវត្តិនៃ Vertebrate Palaeontology គឺជាកំណត់ត្រាដំបូង របស់ដាយណូស័រ ដែលស៊ីថនិកសត្វ ។

ប្រភេទសត្វដាយណូស័រតូច “Microraptor” មានទំហំប៉ុនឆ្មាតូច ឬក្អែក ហើយនឹងហោះពីដើមឈើមួយទៅដើមឈើមួយ ដើម្បីចាប់សត្វតូចៗ។លោក វេជ្ជបណ្ឌិត David Hone មកពីសាកលវិទ្យាល័យ Queen Mary University នៃទីក្រុងឡុងដ៍ ជាអ្នកស្រាវជ្រាវដំបូងគេ លើការស្រាវជ្រាវ បាននិយាយថា វាកម្រណាស់ក្នុង ការស្វែង រកឧទាហរណ៍នៃអាហារ នៅក្នុងសត្វដាយណូស័រ ដូច្នេះរាល់ឧទាហរណ៍ ពិតជាមានសារសំខាន់ ព្រោះវាផ្តល់ភស្តុតាង ដោយផ្ទាល់ អំពីអ្វីដែលពួកគេកំពុងញ៉ាំ ។

ថនិកសត្វនេះពិត ជាមិនមែន ជាបុព្វបុរសរបស់មនុស្សក៏ដោយ យើងអាច ក្រឡេកមើលទៅ សាច់ញាតិបុរាណរបស់យើង មួយចំនួនជាអាហារ សម្រាប់ដាយណូស័រ ដែលស្រេកឃ្លាន ។ ការសិក្សានេះគូររូបភាព នៃពេលវេលា ដ៏គួរឲ្យចាប់អារម្មណ៍មួយ ហើយជាកំណត់ត្រាដំបូង នៃដាយណូស័រស៊ីថនិកសត្វ ទោះបីជាវាមិនគួរ ឲ្យភ័យខ្លាចដូចអ្វីទាំងអស់នៅក្នុង Jurassic Park ក៏ដោយ៕

Most Popular

To Top