ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីថា មីស៊ីល Patriot ដែលអាមេរិកឱ្យអ៊ុយក្រែន ជាអាវុធហួសសម័យ

បរទេស៖ វិមានក្រឹមឡាំងនិយាយថា ការផ្គត់ផ្គង់មីស៊ីល Patriot របស់សហរដ្ឋអាមេរិក ដល់ប្រទេសអ៊ុយក្រែន ដែលបានព្រមព្រៀងគ្នា ក្នុងអំឡុងពេលធ្វើដំណើររបស់លោក Volodymyr Zelenskiy ទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺនឹងមិនបញ្ឈប់ការសម្រេចបាន នូវគោលដៅយោធារបស់ខ្លួនឡើយ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានច្រានចោលថាជាអាវុធចាស់ ហើយបាននិយាយថា ប្រព័ន្ធកាំជ្រួចរបស់រុស្ស៊ី នឹងអាចបាញ់ទម្លាក់វា (Patriot) បាន។ “ការការពារដែនអាកាស Patriot គឺហួសសម័យហើយ។ លោកបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ថ្នាំបន្សាបនឹងតែងតែត្រូវបានរកឃើញ… ប្រទេសរុស្ស៊ីនឹងបំផ្លាញប្រព័ន្ធ Patriot ។

ប្រធានាធិបតីរុស្ស៊ីបាននិយាយថា “ជម្លោះប្រដាប់អាវុធទាំងអស់ បញ្ចប់ដោយការចរចា” ដែលមានន័យថា ទីបំផុតអ៊ុយក្រែននឹងត្រូវបង្ខំ ឱ្យប្រគល់ទឹកដីជាថ្នូរនឹងសន្តិភាព។ លោក​បាន​បន្ថែម​ថា​៖ «​វា​កាន់តែ​ច្បាស់​សម្រាប់ក្រុង​គៀវ​កាន់តែ​ឆាប់​»​៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top