ចិន៖ថ្មីៗនេះ បុគ្គលិកថែទាំបានអះអាង ដោយទំនុកចិត្តថា ស្ពាន Wuhan Yangtze River Bridge ដែលដើមឡើយត្រូវបានសាងសង់ឡើង ដល់ទៅអាយុ ១០០ ឆ្នាំហើយ ឥឡូវនេះ ស្ពាន នៅតែរក្សាភាពល្អឥតខ្ចោះ ដដែលដោយមានអាយុកាល ជាងមួយសតវត្សរ៍កន្លះ យោងតាមការចេញ ផ្សាយពីគេហទំ ព័រឆៃណាឌៀលី ។
នេះបើយោងតាមលោក Huang Wei នាយកសិក្ខាសាលា ជាមួយរដ្ឋបាលស្ពានថា ស្ពាននេះបានប្រារព្ធខួបលើកទី ៦៥ របស់ខ្លួនក្នុងខែតុលា ប៉ុន្តែនៅក្មេង នៅឡើយ ហើយអាចប្រើប្រាស់បានច្រើនឆ្នាំទៀត ដោយសុវត្ថិភាព ។ លោក Huang បានបន្តថា រចនាសម្ព័ន្ធសំខាន់ៗ និងផ្នែកបន្ថែម ដែលជាប់ពាក់ព័ន្ធនៅតែរក្សាដដែល បន្ទាប់ ពីចរាចរណ៍រយៈពេល ប្រាំមួយទសវត្សរ៍មក លោក Huang បានបន្ថែមថា នេះគឺជាលទ្ធផល នៃបុគ្គលិកថែទាំជាច្រើន ជំនាន់ការពារ និងថែទាំស្ពាន ជាស្ពានដំបូងបង្អស់ ដែលលាតសន្ធឹងលើទន្លេ Yangtze ។
Huang Zhiguo បុគ្គលិកថែទាំវ័យក្មេង ដើរល្បាតលើស្ពានជារៀងរាល់ថ្ងៃ ។ ដកច្រែះ ប៉ូលា និងលាបពណ៌រចនាសម្ព័ន្ធ ហើយជំនួសវីស។ លោកបានបន្តថាវាត្រូវមាន ការយកចិត្តទុកដាក់ដើម្បីរក្សាសុវត្ថិភាព ក្នុងការប្រើប្រាស់ ។ លោក Huang ជាអ្នកជំនាញថែទាំដែលបង្រៀន ដោយខ្លួនឯងដោយមាន ទេពកោសល្យ ក្នុងការគូររូបធ្នឹមដែក ។ លោកចូលចិត្តសិក្សា ផ្នែកបច្ចេកវិទ្យា ហើយបានបង្កើតម៉ាស៊ីន និងឧបករណ៍ទាក់ទង នឹងស្ពានចំនួនប្រាំពីរ ធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាព ប្រតិបត្តិការ និងកាត់បន្ថយតម្រូវការកម្លាំងពលកម្ម ។
លោក Nie Yalin បុគ្គលិកផ្នែកថែទាំម្នាក់ទៀត បាននិយាយថា ការពង្រីកអាយុ របស់ស្ពាននេះ នឹងទាមទារមិនត្រឹម តែការថែទាំប្រកបដោយភាព ស្មុគ្រស្មាញប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្មារតីល្អឥតខ្ចោះ និងការទទួលខុសត្រូវផងដែរ ។ បុរសវ័យ ៥២ ឆ្នាំរូបនេះបាននិយាយថា ស្ពាននេះមានប្រវែង ១,៦៧០ ម៉ែត្រ។ ការសាងសង់របស់វាពាក់ព័ន្ធនឹងទន្លេជាងមួយលាន បំពង់ដែកធំឈរ ២២៤ និង ១២៦,៣០០ ម៉ែត្រគូបនៃបេតុង ដោយបន្ថែមថា តួលេខនេះត្រូវបានកត់ត្រាចូល ទៅក្នុងការចងចាំរបស់លោក ។
លោកបានធ្វើការលើស្ពាននេះ អស់រយៈពេលជាង៣០ឆ្នាំមកហើយ ។ លោកបានបន្តថា កាលយើងចាប់ផ្តើមដំណើរការ យើងត្រូវធ្វើការថែទាំទាំងអស់ ដោយដៃ ប៉ុន្តែឥឡូវនេះការងារជាច្រើនត្រូវបានធ្វើយន្តការ ហើយការថែទាំស្ពានក៏មាន គុណភាពប្រសើរឡើង៕