វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងមេដឹកនាំអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានកំណត់ដំណាក់កាល សម្រាប់ការបន្តដ៏តានតឹង និងគ្មានការចុះចាញ់នៃ សង្រ្គាមនៅអ៊ុយក្រែននោះឡើយ។
លោក បៃដិន បានព្រមានថា ទីក្រុងមូស្គូគ្មានចេតនាបញ្ចប់ “សង្រ្គាមដ៏ឃោរឃៅ” របស់ខ្លួនឡើយ ហើយបានប្តេជ្ញាគាំទ្រសហរដ្ឋអាមេរិក ចំពោះទីក្រុងគៀវ សម្រាប់ដរាបណាប្រទេសនេះត្រូវការ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។
លោក ហ្សេឡិនស្គី បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធសម្រាប់ដំណើរកម្សាន្ត ដែលគេស្គាល់ជាលើកដំបូង នៅក្រៅអ៊ុយក្រែនចាប់តាំងពីរុស្ស៊ី បានឈ្លានពាននៅថ្ងៃទី២៤ ខែកុម្ភៈ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានថ្លែងអំណរគុណដល់លោក បៃដិន សភាសហរដ្ឋអាមេរិក និងប្រជាជនអាមេរិកសម្រាប់ ការផ្តល់ហិរញ្ញប្បទានដល់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់អ៊ុយក្រែន។
លោក ហ្សេឡិនស្គី បានលើកឡើងថា “ខ្ញុំបានមកទីនេះ ដើម្បីអរគុណប្រជាជនអាមេរិក មនុស្សដែលធ្វើច្រើនសម្រាប់អ៊ុយក្រែន។ ខ្ញុំអរគុណសម្រាប់អ្វីៗទាំងអស់នេះ” ។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ហ្សឹឡិនស្គី ទៅកាន់សេតវិមាន លោកបានទៅកាន់វិមាន Capitol Hill សម្រាប់សុន្ទរកថាទៅកាន់សភា ជាកន្លែងដែលលោកបានដាក់ញត្តិ សម្រាប់ការកើនឡើងការគាំទ្រ ខណៈដែលគណបក្សសាធារណរដ្ឋ ត្រៀមចូលកាន់តំណែងសភា តំណាងនៅឆ្នាំក្រោយ ៕
ប្រែសម្រួល ឈូក បូរ៉ា