យូអិន៖ លោកស្រី Sima Bahous នាយកប្រតិបត្តិនៃអង្គការសហប្រជាជាតិស្ត្រី កាលពីថ្ងៃពុធបានអំពាវនាវឱ្យ មានការស្ដារឡើងវិញនូវ សិទ្ធិស្ត្រីអាហ្វហ្គានីស្ថាន ក្នុងការអប់រំខ្ពស់ បន្ទាប់ពីរដ្ឋបាលគ្រប់គ្រង ដោយតាលីបង់ បានរារាំងពួកគេពីការចូលរៀន នៅសាកលវិទ្យាល័យ។
លោកស្រីបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា បទបញ្ជាថ្មីរបស់ពួកតាលីបង់ ដែលបានប្រកាសកាលពីថ្ងៃអង្គារ បានហាមឃាត់ស្ត្រីពីការអប់រំខ្ពស់ ប្រកបដោយប្រសិទ្ធភាព។ “វាគឺជាការមើលឃើញខ្លីដូចជាវាគួរឱ្យរន្ធត់” ។
លោកស្រី Bahous បានអំពាវនាវឱ្យរដ្ឋបាល គ្រប់គ្រងដោយតាលីបង់ ស្ដារឡើងវិញភ្លាមៗនូវសិទ្ធិ ពេញលេញរបស់ស្ត្រី និងកុមារី ដែលរួមមានសិទ្ធិទទួលបានការអប់រំ ក៏ដូចជាការងារ និងចូលរួមក្នុងជីវិតសាធារណៈ។
លោកស្រី Bahous បានលើកឡើងថា ស្ត្រីតែងតែដើរតួយ៉ាងសំខាន់ក្នុងការបង្កើតការអភិវឌ្ឍន៍ របស់ប្រទេសអាហ្វហ្គានីស្ថាន ហើយក្នុងការជួយដល់សន្តិភាព សន្តិសុខ និងភាពធន់របស់ខ្លួន ដោយបន្ថែមថា ដើម្បីបញ្ចប់ការអប់រំឧត្តមសិក្សា របស់ស្ត្រីគឺការមិនអើពើការរួមចំណែក ជាប្រវត្តិសាស្ត្ររបស់ពួកគេ និងបំបែកពួកគេចេញពី សក្តានុពលនាពេលអនាគត និងសក្តានុពលរបស់ពួកគេ។
ដូចដែលអគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយ ការបដិសេធនៃការអប់រំបានរំលោភ លើសិទ្ធិស្មើគ្នារបស់ស្ត្រី និងកុមារី ហើយនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់អនាគតរបស់ប្រទេសអាហ្វហ្គានីស្ថាន។ លោកស្រី Bahous បានបន្ដថា ថ្កោលទោសប្រទេសនេះ ចំពោះការលំបាកផ្នែកសេដ្ឋកិច្ច ការឈឺចាប់ និងភាពឯកោអន្តរជាតិបន្ថែមទៀត។
លោកស្រីបន្ថែម បើគ្មានការអប់រំទេ ស្ត្រី និងកុមារីអាហ្វហ្គានីស្ថានជំនាន់ មួយនឹងមិនមានជំនាញដែលពួកគេត្រូវការ ដើម្បីរួមចំណែកយ៉ាងពេញលេញ ក្នុងការអភិវឌ្ឍន៍ប្រទេសរបស់ពួកគេ។ លោកស្រីបានបន្ថែមទៀតថា បើគ្មានការអប់រំទេ ផ្លូវរបស់ពួកគេទៅកាន់ការចូលរួម និងភាពជាអ្នកដឹកនាំត្រូវបានរឹតត្បិតបន្ថែមទៀត ដែលទុកឱ្យពួកគេងាយរងគ្រោះ ទៅនឹងការរើសអើង និងអំពើហិង្សាផ្អែកលើយេនឌ័រ ៕
ប្រែសម្រួល ឈូក បូរ៉ា