ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងចាប់ផ្តើមដាក់ពង្រាយ មីស៊ីលឆ្លងទ្វីបថ្មីប្រភេទ Sarmat ICBM

បរទេស៖ យោងតាមការបញ្ជាក់ដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសរុស្សីលោក Sergey Shoigu កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា មីស៊ីលឆ្លងទ្វីបប្រភេទថ្មីមួយ ដែលត្រូវបានធ្វើតេស្តជោគជ័យរួចរាល់កាលពី
ពេលថ្មីៗនេះនឹងត្រូវដាក់ពង្រាយឲ្យ ប្រើប្រាស់នៅក្នុងកងកម្លាំងទ័ព របស់ខ្លួនហើយនៅឆ្នាំក្រោយនេះ។

មីស៊ីលឆ្លងទ្វីបដែលត្រូវបានគេស្គាល់ឈ្មោះថា Sarmat ICBM នឹងត្រូវដាក់ពង្រាយទៅតាម គោលដៅដែលបានកំណត់ នៅក្នុងឆ្នាំក្រោយនេះខណៈឧបករណ៍ សម្រាប់បាញ់មីស៊ីលប្រភេទនេះ ត្រូវបានរុស្សីរៀបចំរួចរាល់ មានសរុបប្រមាណជា
២២គ្រឿងរួចមកហើយ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលជាមួយនឹង បណ្តាមន្ត្រីជាន់ខ្ពស់របស់ ក្រសួងការពារជាតិលោកប្រធានាធិបតី Vladimir Putin បានថ្លែងថា៖ ពួកយើងនឹងនៅតែបន្តធ្វើទំនើបកម្ម និងកែលំអប្រព័ន្ធបច្ចេកវិទ្យាអាវុធ របស់យើងឲ្យកាន់តែ
ទំនើបនិងល្អប្រសើរឡើង និងជាពិសេសគឺអាចត្រៀមខ្លួន បានរួចជាស្រេចគ្រប់ពេលវេលា ក្នុងការប្រតិបត្តិការ។

គួរឲ្យដឹងដែរថា Sarmat ICBM ត្រូវបានធ្វើតេស្តជោគជ័យ តាំងតែពីខែមេសាមកម្ល៉េះ ហើយផែនការរបស់រុស្សីគឺត្រូវយកវា មកជំនួសបច្ចេកវិទ្យាមីស៊ីលរបស់ R-36M2 Voevoda ដែលជាយុទ្ធសាស្ត្រឆ្អឹងខ្នង របស់រុស្សីគឺជាមីស៊ីលដែលអាច
រារាំងក្បាលគ្រាប់នុយក្លេអ៊ែរ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top