បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា តម្លៃអតិផរណាជាពិសេស ការចាយវាយរបស់ពលរដ្ឋជប៉ុន បានកើនឡើងទៅដល់អត្រាខ្ពស់បំផុត មួយកាលពីខែវិច្ឆិកា ៣,៧ភាគរយ គឺជាចំណុចដ៏ខ្ពស់បំផុតមួយ មិនធ្លាប់មានតាំងតែពីឆ្នាំ១៩៨១។
កាលពីគ្រានោះបណ្តាប្រទេស ក្នុងតំបន់មជ្ឈឹមបូព៍ាបានទទួលរង វិបត្តិយ៉ាងខ្លាំងដែលធ្វើឲ្យមានការរាំងស្ទះ ដល់ផលិតកម្មប្រេងរបស់ពួកគេ និងបានបណ្តាលឲ្យមានការកើនឡើង នៃតម្លៃថាមពលយ៉ាងខ្លាំងក្លា ស្ទើរពាសពេញ
ពិភពលោកមិនត្រឹមតែជប៉ុននោះទេ។
ប៉ុន្តែក្រោយមកអស់រយៈពេលជាច្រើន ទសវត្សជប៉ុនដែលបានខិតខំ ក្នុងការបង្កើនភាពរឹងម៉ាំនៃអត្រាអតិផរណារបស់ខ្លួននោះ បែរជានៅតែអាចប្រឈមមុខ និងជួបប្រទះនូវបទពិសោធដ៏ជូរចត់ សាជាថ្មីទោះបីជាមានការត្រៀមរៀប
ចំខ្លួនបានខ្លាំងក្លាប៉ុណ្ណាក្តី។
ទោះបីជាយ៉ាងណាក្តីជប៉ុនគឺជា ប្រទេសដែលមានអត្រាអតិផរណា ទាបជាងគេនៅឡើយធៀបទៅនឹង បណ្តាប្រទេសផ្សេងទៀត ហើយក៏បានចាត់វិធានការ ដូចទៅនឹងបណ្តាប្រទេស G7 ផងដែរតាមរយៈការបង្កើន អត្រាការប្រាក់នៅធនាគារ
ដើម្បីទប់ស្កាត់បញ្ហា ៕
ប្រែសម្រួល៖ ស៊ុន លី