ព័ត៌មានអន្តរជាតិ

តួកគីកំពុងពិភាក្សា​ ជាមួយនឹងរុស្សីបញ្ហា ដែនអាកាសរបស់ស៊ីរី

បរទេស ៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ា និងរដ្ឋាភិបាលទីក្រុងមូស្គូ កំពុងបន្តពិភាក្សាគ្នា ជាមួយលើបញ្ហា នៃការប្រើប្រាស់
ដែនអាកាស របស់ប្រទេសស៊ីរី តាមដែលអាចធ្វើ ទៅបានក្នុងការប្រតិបត្តិការយោធា ប្រឆាំងទៅនឹង ក្រុមឧទ្ទាមឃឺដ។

ការប្រកាសដែលធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិតួកគីលោក Hulusi Akar កាលពីចុងសប្តាហ៍បានបន្តទៀតថា ៖ ពួកយើងកំពុងចរចា ជាមួយនឹងរុស្សីជាមួយនឹងលើគ្រប់ប្រធានបទ ដែលរួមមានទាំងបញ្ហា បើកទ្វាព្រំដែនអាកាស ផងដែរ។

លោកបានសារភាពទៀតថា ទោះបីជាយ៉ាងណាក្តីអជ្ញាធរ នៃប្រទេសតួកគីនៅមិនទាន់បានទទួល ចម្លើយច្បាស់អំពីការអនុញ្ញាតិនៅឡើយទេ ។

កន្លងមករុស្សីតែងតែបានបង្ហាញ ជំហក្នុងការការពារដែនអធិបតេយ្យភាព របស់ស៊ីរីជាកិច្ចការងារអទិភាព ដោយអំពាវនាវឲ្យតួកគីក្នុងការដោះស្រាយបញ្ហាក្រុមឃឺដ ដោយសន្តិវិធីជាជាងការប្រើប្រាស់ កម្លាំងយោធា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top