រដ្ឋកាលីហ្វ័រញ៉ា៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ច្បាប់ថ្មីរបស់រដ្ឋកាលីហ្វ័រញ៉ា ហាមប្រាមក្រុមហ៊ុនផលិត រថយន្តអាមេរិកអាមេរិក Tesla របស់លោក Elon Musk ពីការផ្សាយពាណិជ្ជកម្ម រថយន្តអគ្គិសនីរបស់ខ្លួនថា ជាការបើកបរដោយខ្លួនឯង ពេញលេញដោយអះអាងថា ភាសាបែបនេះគឺការបោកបញ្ឆោតអតិថិជន។
ច្បាប់ Senate Bill 1398 ត្រូវបានចុះហត្ថលេខាដោយ Gov. Gavin Newsome ហើយវាកំណត់គោលដៅ ទៅលើទីផ្សាររបស់ក្រុមហ៊ុនផលិត រថយន្តអគ្គិសនីនៃលក្ខណៈពិសេស ផ្នែកទន់លើម៉ូដែលមួយចំនួនបង្ហាញថា រថយន្តអាចបើកបរដោយខ្លួនឯង បានពេញលេញដោយពួកគេមិនអាចធ្វើបាន។ ក្រុមហ៊ុនរបស់លោក Elon Musk បានបញ្ចុះបញ្ចូលប្រឆាំងនឹងច្បាប់នេះ ដោយលើកហេតុផលថាវាធ្វើឲ្យអតិថិជនដឹងពី ដែនកំណត់នៃបច្ចេកវិទ្យារួចហើយ ។
ម្ចាស់ក្រុមហ៊ុន Tesla នៅសហរដ្ឋអាមេរិកត្រូវបង់ប្រាក់បន្ថែម ១៥,០០០ដុល្លារ សម្រាប់កម្មវិធីបើកបរដោយខ្លួនឯងពេញលេញ ហើយតម្រូវឲ្យទទួលបានពិន្ទុ សុវត្ថិភាពយ៉ាងហោចណាស់ ៨០។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ លោក Musk បានប្រកាសថា អ្នកណាម្នាក់នៅអាមេរិកខាងជើង ឥឡូវនេះអាចស្នើសុំកម្មវិធី FSD បាន។
អ្នកបើកបរក៏ត្រូវបានប្រាប់ថា ដោយមិនគិតពីសមត្ថភាពរបស់កម្មវិធីនោះទេ ពួកគេគួរតែយកចិត្តទុកដាក់លើផ្លូវជានិច្ច ហើយត្រៀមខ្លួនដើម្បីយកកង់នៅពេលណាមួយ។ ច្បាប់ទើបអនុម័តថ្មីនឹងរារាំងក្រុមហ៊ុនផលិត ឬអ្នកចែកចាយណាមួយពី ‘ការបញ្ឆោតឈ្មោះ ឬទីផ្សារ’ លក្ខណៈពិសេសបើកបរដោយខ្លួនឯង ៕
ដោយ៖ លី ភីលីព