ព័ត៌មានអន្តរជាតិ

លោកប្រធានាធិបតីចិន Xi ៖ ចិនត្រូវតែបង្កើនភាព ខ្លួនទីពឹងខ្លួន លើបច្ចេកវិទ្យាកសិកម្មជានិច្ច

ទីក្រុងប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោកប្រធានាធិបតី Xi Jinping ចង់ឲ្យប្រទេសចិនពន្លឿន កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាន នូវការពឹងផ្អែកលើខ្លួនឯង សម្រាប់បច្ចេកវិទ្យាកសិកម្ម ដោយកំណត់អត្តសញ្ញាណ ការអភិវឌ្ឍន៍គ្រាប់ពូជ និងឧបករណ៍ស្នូលក្នុងចំណោម តំបន់ដែលត្រូវយកចិត្តទុកដាក់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ថ្នាក់ដឹកនាំកណ្តាលបាននិយាយកាលឆ្នាំ ២០២០ថា ឧស្សាហកម្មគ្រាប់ពូជរបស់ប្រទេស គឺជាតំណភ្ជាប់ខ្សោយ នៅក្នុងខ្សែសង្វាក់អាហារ ហើយចាំបាច់ត្រូវប្រើប្រាស់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឲ្យកាន់តែប្រសើរឡើង ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរមួយ ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានដកស្រង់សម្តីលោក Xi បាននិយាយនៅក្នុងសន្និសីទការងារ ជនបទកណ្តាលធ្វើឡើង នៅទីក្រុងប៉េកាំងថា វាចាំបាច់ដើម្បីតាមដានព្រំដែន នៃវិទ្យាសាស្ត្រកសិកម្ម និងបច្ចេកវិទ្យារបស់ពិភពលោក ។

លោកប្រធានាធិបតី បានជំរុញឲ្យវិស័យកសិកម្មរបស់ប្រទេសចិន កែលម្អយ៉ាងខ្លាំងក្លានូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ខ្លួន ជាមួយនឹងការច្នៃប្រឌិតប្រកបដោយ ប្រសិទ្ធភាពជាងមុន។ លោក Xi បានជំរុញឲ្យវិស័យនេះដោះស្រាយ បញ្ហាជាមួយនឹងការច្នៃប្រឌិត ដូចជាអត្រានៃការបំប្លែង ទៅជាកម្មវិធីពាណិជ្ជកម្ម និងកង្វះកិច្ចសហប្រតិបត្តិការ រវាងក្រុមស្រាវជ្រាវ។

ប្រទេសចិនបានវិនិយោគប្រាក់យ៉ាងច្រើន ក្នុងការស្រាវជ្រាវជាមូលដ្ឋាន សម្រាប់វិស័យកសិកម្ម ប៉ុន្តែមានក្រុមហ៊ុនពាណិជ្ជកម្មធំៗ មួយចំនួនដែលវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍រយៈពេលវែង ដើម្បីនាំយកដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិតទៅកាន់ទីផ្សារ ៕

ដោយ៖ លី ភីលីព

Most Popular

To Top