ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រកសាងឡើងវិញ នូវមុខមាត់របស់ស្តេចផារ៉ោន ដ៏មានឥទ្ធិពលបំផុត របស់អេហ្ស៊ីបបុរាណជាលើកដំបូង ក្នុងរយៈពេល ៣២០០ឆ្នាំ

អេហ្ស៊ីប៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា មុខមាត់ដ៏សង្ហាគ្មានគូប្រៀប របស់ស្តេចផារ៉ោនដ៏មានឥទ្ធិពលបំផុត របស់អេហ្ស៊ីបបុរាណ Ramesses II អាចត្រូវបានគេមើលឃើញជាលើកដំបូង ក្នុងរយៈពេល ៣២០០ ឆ្នាំ ដោយសារការស្ថាបនាឡើងវិញ តាមបែបវិទ្យាសាស្ត្រថ្មី។

អ្នកវិទ្យាសាស្ត្រមកពីប្រទេសអេហ្ស៊ីប និងអង់គ្លេសបានសហការគ្នា ដើម្បីចាប់យករូបរាងរបស់ស្តេច នៅពេលទ្រង់សោយទិវង្គត ដោយប្រើគំរូ 3D នៃលលាដ៍ក្បាលរបស់ទ្រង់ ដើម្បីបង្កើតឡើងវិញនូវ លក្ខណៈពិសេសរបស់ទ្រង់។ បន្ទាប់មក ពួកគេបានផ្លាស់ប្តូរដំណើរការនៃភាពចាស់ ដោយបង្វែរនាឡិកាជិតកន្លះសតវត្ស ដើម្បីបង្ហាញមុខព្រះអង្គនៅកម្ពស់ នៃអំណាចរបស់ព្រះអង្គ។

លទ្ធផលនៃការបង្កើតឡើងវិញ តាមបែបវិទ្យាសាស្ត្រដំបូងបង្អស់ របស់ព្រះចៅផារ៉ោន ដោយផ្អែកលើការស្កែន CT នៃលលាដ៍ក្បាលពិតរបស់ទ្រង់។ លោកស្រី Sahar Saleem នៃសាកលវិទ្យាល័យ Cairo ជាអ្នកបង្កើតគំរូ 3D នៃលលាដ៍ក្បាលបាននិយាយថា លទ្ធផលបានបង្ហាញពីអ្នកគ្រប់គ្រង។

លោកស្រីបាននិយាយថា ការស្រមើស្រមៃរបស់ខ្ញុំអំពីមុខរបស់ Ramesses II ត្រូវបានជះឥទ្ធិពលដោយមុខម៉ាំមីរបស់ព្រះអង្គ ទោះជាយ៉ាងនេះក្តី ការកែទម្រង់មុខបានជួយ ធ្វើឲ្យមុខមានជីវិតនៅលើម៉ាំមី។ ខ្ញុំឃើញថា មុខដែលបានកែឡើងវិញ គឺជាជនជាតិអេហ្ស៊ីបដ៏សង្ហាម្នាក់ មានទម្រង់មុខរបស់ Ramesses II ទំាងច្រមុះស្រួច និងថ្គាមរឹងមាំ។

លោកស្រី Caroline Wilkinson នាយក Face Lab នៃសាកលវិទ្យាល័យ Liverpool John Moores បានកសាងឡើងវិញ នូវមុខមាត់របស់ស្តេចផារ៉ោន បានពិពណ៌នាអំពីដំណើរការវិទ្យាសាស្ត្រ។ លោកស្រីបាននិយាយថា យើងយកគំរូរូបចម្លាក់លលាដ៍ក្បាលកុំព្យូទ័រ (CT) ផ្តល់ឲ្យយើងនូវរូបរាង 3D នៃលលាដ៍ក្បាលដែលយើងអាចយក ទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់យើង ៕

ដោយ៖ លី ភីលីព

Most Popular

To Top