ព័ត៌មានអន្តរជាតិ

ជីវិតថ្លៃ​ ៖ ម្តាយ និងកូនស្រី ជនជាតិរ៉ូហ៊ីងយ៉ា ត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីអណ្តែត លើទូកជិតមួយខែ

ឥណ្ឌូនេស៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងដថា ម្តាយជនជាតិ រ៉ូហ៊ីងយ៉ាម្នាក់ និងកូនស្រីអាយុ ៥ឆ្នាំត្រូវបានរកឃើញ ក្នុងចំណោមមនុស្ស ២០០នាក់ ដែលត្រូវបានជួយសង្គ្រោះ នៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីបានអណ្តែត លើទូកអស់រយៈពេលជិតមួយខែ ។

លោក Mohammed Rezuwan Khan ជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលរស់ក្នុងជំរុំមួយ នៅប្រទេសបង់ក្លា ដែសបានប្រាប់ Sky News ថា ប្អូនស្រីរបស់លោកឈ្មោះ Hatemonnesa និងក្មួយស្រីរបស់លោកឈ្មោះ Umme Salima ត្រូវបានជួយសង្គ្រោះ ដោយអាជ្ញាធរឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ។
ពួកគេស្ថិតក្នុង ចំណោម ជនជាតិ រ៉ូហ៊ីងយ៉ា ប្រហែល ១៦០នាក់បានចាកចេញពីបង់ក្លា ដែសទៅកាន់ ប្រទេសម៉ាឡេស៊ី នៅលើទូកដ៏ធំមួយ កាលពីចុងខែវិច្ឆិកា បានបញ្ចប់ការជាប់គាំង បន្ទាប់ពីម៉ាស៊ីន របស់វាបរាជ័យ ។ បុរស ស្ត្រី និងកុមារ ត្រូវបានជួយសង្គ្រោះ ចេញពីទូកឈើ ដែលទ្រុឌទ្រោមនៅថ្ងៃ Boxing Day បន្ទាប់ពីវាបានបោកបក់នៅលើឆ្នេរ Ujong Pie ក្នុងខេត្ត Aceh ស្ថិតនៅភាគពាយ័ព្យនៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ។

ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា អ្នកនេសាទឥណ្ឌូណេស៊ី និង អាជ្ញាធរមូលដ្ឋាន បានជួយសង្គ្រោះមនុស្ស សរុបជាង ២០០ នាក់នៅចន្លោះថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ដោយភាគច្រើនជាស្ត្រី និងកុមារ ។ ទុកចោលដោយគ្មានការផ្គត់ផ្គង់ និងនៅកណ្តាលសមុទ្រ មនុស្សមួយចំនួនត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារការអត់ឃ្លានក្នុងអំឡុងពេលធ្វើដំណើរដ៏គ្រោះថ្នាក់ ប៉ុន្តែ Hatemonnesa និងកូនតូចរបស់នាង ស្ថិតក្នុងចំណោមអ្នក ដែលនៅរស់រានមានជីវិត ។
លោក Rezuwan Khan បាននិយាយថា លោកយំ នៅពេលដែលលោកអាចនិយាយ ជាមួយគ្រួសាររបស់លោក តាមវីដេអូ Call ដោយមិនអាចទាក់ទង ពួកគេអស់រយៈពេលមួយខែ ៕

Most Popular

To Top