ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអ្នកផលិតអាវុធ ដ៏ធំបំផុតរបស់រុស្សី ប្រកាសបង្កើនផលិតកម្ម

បរទេស ៖ ក្រុមហ៊ុនអ្នកផលិត អាវុធដ៏ធំរបស់ប្រទេសរុស្សី Kalashnikov Group កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសថា ខ្លួនកំពុងរៀបចំ ដើម្បីអាចបំពេញតាមផែនការ ចុងក្រោយដោយត្រូវបានបញ្ជា ដោយក្រសួងការពារជាតិ គឺការបង្កើនផលិតកម្មបន្ថែមទៀត នៅក្នុងឆ្នាំ២០២៣។

ថ្លែងទៅកាន់ក្រុម អ្នកកាសែត The Rossiya 24 TV លោក Alan Lushnikov ប្រធានក្រុមហ៊ុន បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ នេះគឺជាឆ្នាំ ដ៏មានការលំបាកបំផុត សម្រាប់ប្រតិបត្តិការ របស់ Kalashnikov Group ប៉ុន្តែភាពជោគជ័យ ដែលទទួលបានក៏មិនអន់ពេកនោះដែរ ប៉ុន្តេនៅឆ្នាំក្រោយដើម្បីសម្របខ្លួនទៅ តាមផែនការមេរបស់ក្រសួងការពារជាតិ ក្រុមហ៊ុននឹងបង្កើនការផលិត អាវុធបន្ថែមទៀជាពិសេសដូចជា SVCh Sniper និងដ្រូនយុទ្ធសាស្ត្រជាច្រើន ប្រភេទទៀត ។

លោកបន្តថា សម្រាប់ឆ្នាំក្រោយនេះអ្វីផ្សេងទៀត ដែលមិនទាន់មានវត្តមាន នៅក្នុងសមរភូមិប្រយុទ្ធ តាមអាកាសនឹងក្លាយទៅជាគោលដៅ ផលិតរបស់ក្រុមហ៊ុន ដែលក្នុងនោះរួមមានទាំង ការផលិតដ្រូនតូចៗ រហូតទៅដល់ដ្រូនសម្រាប់ប្រយុទ្ធ និងដ្រូនធ្វើអត្តឃាតព្រមទាំងអាវុធ យុទ្ធភណ្ឌជាច្រើនទៀត ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top