បរទេស ៖ យោងតាមសេវាអាកាសធាតុជាតិ (NWS) បានឱ្យដឹងថា ដោយលាតសន្ធឹងពី Great Lakes ក្បែរប្រទេសកាណាដា ទៅកាន់ទន្លេ Rio Grande តាមបណ្តោយ ព្រំដែន ជាមួយប្រទេសម៉ិកស៊ិក ព្យុះព្រិលទឹកកក ដែលបានបោកបក់ផ្នែកខ្លះ នៃសហរដ្ឋអាមេរិកស្ទើរ តែមិនធ្លាប់មាន ពីមុនមកនៅក្នុងវិសាលភាពរបស់វា ខណៈដែលសីតុណ្ហភាព បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្រោមលក្ខខណ្ឌធម្មតា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ព្យុះព្រិលទឹកកកដ៏សាហាវនេះ ដែលបានវាយលុកផ្នែកខ្លះ នៃសហរដ្ឋអាមេរិក ហើយកំពុងបន្តបង្កើនចំនួនអ្នកស្លាប់ ខណៈដែលសាកសពកំពុងត្រូវ បានរកឃើញនៅក្នុងរថយន្ត និងផ្ទះ ដែលត្រូវកប់ក្រោមគំនរ ព្រិលទឹកកក ។ មនុស្សមួយចំនួនបានស្លាប់ ខណៈរថយន្តសង្គ្រោះមិនអាចទៅដល់ទាន់ពេលវេលា ។ អ្នកផ្សេងទៀតមានបញ្ហាបេះដូង ខណៈពេលកំពុងរុញព្រិលទឹកកក។
នៅទូទាំងសហរដ្ឋអាមេរិក មានរបាយការណ៍អំពីការស្លាប់ ទាក់ទងនឹងព្យុះទឹកកកចំនួន ៦២ នាក់ ដោយចំនួនអ្នកស្លាប់នៅក្នុងទីក្រុង Buffalo នៃរដ្ឋញូវយ៉ក បានកើនឡើងដល់ ២៨ នាក់ ។
យោងតាមការិយាល័យរបស់អភិបាល ក្រុង Buffalo លោក Byron Brown កាលពីថ្ងៃទី ២៧ ខែធ្នូ មានអ្នកស្លាប់ចំនួន ៧ នាក់បន្ថែមទៀត ដោយរំពឹងថា អាចនឹងមានជនរងគ្រោះកាន់តែច្រើន ពីអាកាសធាតុអាក្រក់នេះ៕