បើប្រៀបធៀបក្នុងតំបន់អាស៊ីអាគ្នេយ៍ ទន្លេមេគង្គគឺជាទន្លេ ដែលវែងជាងគេបង្អស់មានប្រវែង ៤៣៥០គីឡូម៉ែត្រ។ ប៉ុន្តែបើគិតក្នុងពិភពលោកវិញ គឺទន្លេមេគង្គជាប់លេខ១២ឯណោះ។ សូមមើលខាងក្រោម៖
១. ទន្លេនីល (Nile)៖ ប្រវែង ៦៦៥០គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសអេត្យូពី, អេរីទ្រា, ស៊ូដង់, អ៊ូហ្គាន់ដា, តាន់ហ្សានី, កេនយ៉ា, រ៉វ៉ាន់ដា, ប៊ូរុនឌី, អេហ្ស៊ីប, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងស៊ូដង់ខាងត្បូង។
២. ទន្លេអាម៉ាហ្សូន (Amazon)៖ ប្រវែង ៦៥៧៥គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសប្រេស៊ីល, ប៉េរូ, បូលីវី, កូឡុំប៊ី, អេក្វាឌ័រ, វេណេហ្សុយអេឡា និង ហ្គូយ៉ាណា។
៣. ទន្លេយ៉ង់សេ (Yangtze)៖ ប្រវែង ៦៣០០គីឡូម៉ែត្រ ក្នុងប្រទេសចិន។
៤. ទន្លេ Mississippi៖ ប្រវែង ៦២៧៥គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសកាណាដា និងអាមេរិក។
៥. ទន្លេ Yenisei-Angara-Selenge-Ider៖ ប្រវែង ៥៥៣៩គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសរុស្ស៊ី និងម៉ុងហ្គោលី។
៦. ទន្លេលឿង៖ ប្រវែង ៥៤៦៤គីឡូម៉ែត្រ ក្នុងប្រទេសចិន។
៧. ទន្លេ Ob-Irtysh៖ ប្រវែង ៥៤១០គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសរុស្ស៊ី, កាហ្សាក់ស្ថាន, ចិន និងម៉ុងហ្គោលី។
៨. ទន្លេ Parana៖ ប្រវែង ៤៨៨០គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសប្រេស៊ីល, អាហ្សង់ទីន, ប៉ារ៉ាហ្គាយ, បូលីវី, អ៊ុយរុយហ្គាយ។
៩. ទន្លេ Congo៖ ប្រវែង ៤៧០០គីឡូម៉ែត្រ ឆ្លងកាត់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, អាហ្វ្រិកកណ្តាល, អង់ហ្គោឡា, សាធារណរដ្ឋកុងហ្គោ, តាន់ហ្សានី, កាមេរ៉ូន, ហ្សាំប៊ី, ប៊ូរុនឌី និងរ៉វ៉ាន់ដា។
១០. ទន្លេ Amur៖ ប្រវែង ៤៤៨០គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសរុស្ស៊ី, ម៉ុងហ្គោលី និងចិន។ Source: Sabay