ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចាប់ឃាត់ខ្លួនអភិបាល ក្រុងម្នាក់ក្រោយធ្វើបែកធ្លាយ ព័ត៌មានសំងាត់យោធា

បរទេស ៖ ភ្នាក់ងារស៊ើបការសំងាត់ របស់ប្រទេសអ៊ុយក្រែន SBU កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឈានទៅដល់ការចាប់ឃាត់ខ្លួន លោក Alexander Mamai ដោយចោទប្រកាន់ថា អភិបាលក្រុង Poltava រូបនេះបានធ្វើឲ្យបែក
ធ្លាយព័ត៌មានសំងាត់ របស់យោធា ។

មកដល់ពេលនេះគេជឿជាក់ថា រដ្ឋាភិបាលអ៊ុយក្រែន នឹងធ្វើការប្រកាសកាត់ទោសបុរស ជាអ្នកនយោបាយប្រឆាំងរូប នេះឲ្យជាប់គុកយ៉ាងហោចណាស់ រយៈពេលដល់ទៅ១២ឆ្នាំ ។

SBU បានធ្វើការឡោមព័ទ្ធលោក Mamai បន្ទាប់ពីបានទទួលព័ត៌មាន ភ្លាមនៅឯការិយាល័យ របស់លោកហើយបានថែមទាំងបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងប្រតិបត្តិការនេះផងដែរ។

គួរឲ្យដឹងដែរថាលោក Mamai បានចូលរួមជាងអ្នកនយោបាយ កាលពីឆ្នាំ២០០៦និងក្លាយជាអភិបាល ក្រុងនៅឆ្នាំ២០១០ហើយលោក មាននិន្នាការប្រឆាំងទៅនឹង SBU ផងនិងអតីតប្រធានាធិបតី Pyotr Poroshenko ផងដែរធ្លាប់ ត្រូវបានបណ្តេញចេញពីតំណែង កាលពីឆ្នាំ២០១៨ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top