ព័ត៌មានអន្តរជាតិ

លោក Elon Musk ផ្ញើអ៊ីម៉ែលទៅបុគ្គលិក នៅពេលភាគហ៊ុន Tesla ឈានដល់កម្រិតទាប ក្នុងរយៈពេល២ឆ្នាំ

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ភាពលំបាក នៃខ្សែសង្វាក់ផ្គត់ផ្គង់ នៅរោងចក្រសៀងហៃ របស់ក្រុមហ៊ុន ផលិតយក្ស អាមេរិក Tesla និងការថយចុះទំនុក ចិត្តលើលោក Elon Musk បាននាំឲ្យមានឆ្នាំ ដ៏លំបាកសម្រាប់ភាគហ៊ុន ក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ។

ភាគហ៊ុន Tesla បានធ្លាក់ចុះដល់តម្លៃទាបបំផុត របស់ពួកគេ ក្នុងរយៈពេលជាង ២ ឆ្នាំ ខណៈក្រុមហ៊ុនផលិត រថយន្តអគ្គិសនីគ្រោងកាត់បន្ថយវដ្ត ផលិតកម្មរបស់ខ្លួន ហើយវិនិយោគិន ព្រួយបារម្ភថាតើ Elon Musk ចំណាយពេលប៉ុន្មាន ដើម្បីគ្រប់គ្រង Twitter ។ លោក Musk បានផ្ញើអ៊ីម៉ែល ទៅកាន់បុគ្គលិក Tesla ដោយប្រាប់ពួកគេថា មិនត្រូវរំខាន ដោយភាពឆ្កួតៗ នៃទីផ្សារភាគហ៊ុន ហើយថា Tesla នឹងក្លាយជាក្រុមហ៊ុន ដ៏មានតម្លៃបំផុត នៅលើផែនដីក្នុងរយៈពេលវែង ។

គាត់បាននិយាយលើអ៊ីម៉ែលថា សូមចេញទៅទាំងអស់គ្នា សម្រាប់២ឬ៣ថ្ងៃខាងមុខ ហើយស្ម័គ្រចិត្តជួយចែកចាយប្រសិនបើអាចធ្វើទៅបាន។ វានឹងធ្វើឲ្យមាន ការផ្លាស់ប្តូរពិតប្រាកដ ហើយលោកបន្តថា Btw កុំមានការរំខានខ្លាំងពេក ដោយភាពឆ្កួតនៃទីផ្សារភាគហ៊ុន នៅពេលយើងបង្ហាញការបន្តដំណើរការដ៏ល្អ ទីផ្សារនឹងទទួលស្គាល់វា ។

រយៈពេលវែង ខ្ញុំជឿជាក់ខ្លាំងណាស់ថា Tesla នឹងក្លាយជាក្រុមហ៊ុន ដ៏មានតម្លៃបំផុត នៅលើផែនដី ។ តម្លៃទីផ្សាររបស់ក្រុមហ៊ុន រថយន្តត្រូវបានបាត់បង់ ទៅជាតម្លៃ ៧២០ ពាន់លានដុល្លារ នៅរសៀលថ្ងៃពុធ ភាគហ៊ុន Tesla អាចត្រូវបានទិញ ក្នុងតម្លៃ១០៨.៧១ដុល្លារក្នុងមួយហ៊ុន ជាកម្រិតទាបដែល មិនបានឃើញចាប់ តាំងពីខែសីហា ឆ្នាំ២០២០ ហើយធ្លាក់ចុះពីកម្រិតខ្ពស់នៃ ៤០៧.៣៦ដុល្លារភាគហ៊ុនក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។
ក្នុងរយៈពេលពេញមួយឆ្នាំ តម្លៃ នៃភាគហ៊ុនមួយ បានធ្លាក់ចុះ ៧០ ភាគរយដោយកំណត់វាឲ្យក្លាយ ជាក្រុមហ៊ុន មួយក្នុងចំណោមក្រុមហ៊ុន ទាំង៥មានការខាតបង់ធំបំផុតលើសន្ទស្សន៍ S&P 500 នៃក្រុមហ៊ុនធំ ៗ ចំនួន ៥០០ បានចុះបញ្ជីនៅសហរដ្ឋអាមេរិក ៕ ដោយ៖លី ភីលីព

Most Popular

To Top