ព័ត៌មានអន្តរជាតិ

វីរុសបំប្លែងថ្មី Omicron XBB.1.5 កំពុងឆ្លងរាតត្បាត លើពលរដ្ឋប្រមាណលើសពី ៤០ភាគរយ នៅសហរដ្ឋអាមេរិក

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ថា វីរុសបំប្លែងខ្លួនថ្មីOmicron XBB.1.5 ត្រូវបានគេប៉ាន់ ប្រមាណថា មានចំនួន៤០,៥ភាគរយនៃករណីជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍ដែលបញ្ចប់ នៅត្រឹមថ្ងៃទី៣១ ខែធ្នូនេះ ពោលគឺជិតទ្វេដងធៀប នឹងសប្តាហ៍មុន ។ នេះបើយោងតាមការ ទិន្នន័យបានធ្វើបច្ចុប្បន្នភាព កាលពីថ្ងៃសុក្រ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ របស់សហរដ្ឋអាមេរិក ហៅកាត់ថា (CDC) បានឲ្យដឹងដូច្នេះ ។
វីរុស XBB.1.5 មានចំនួន២១,៧ភាគរយ នៃករណីសរុបក្នុងសប្តាហ៍មុន ដែលបញ្ចប់នៅថ្ងៃទី២៤ ខែធ្នូ ។

ទិន្នន័យរបស់មជ្ឈមណ្ឌល CDC បានបង្ហាញថា សមាសធាតុផ្សំឡើងវិញ នៃវីរុសបំប្លែងខ្លួនថ្មី BA.2, XBB និង XBB.1.5 រួមគ្នាមានចំនួន៤៤,១ភាគរយ នៃករណីសរុបនៅក្នុងប្រទេស ក្នុងសប្តាហ៍ដែលបញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ។

វីរុសបំប្លែងខ្លួន XBB បាននឹងងកំពុងជំរុញករណីនៅ ក្នុងផ្នែកខ្លះនៃតំបន់អាស៊ី ដោយបង្កឲ្យមានក្តីបារម្ភចំពោះការឆ្លងខ្ពស់របស់វីរុសមួយប្រភេទនេះ ។

ទិន្នន័យរបស់ CDC បានបង្ហាញថា វីរុសបំប្លែងខ្លួនថ្មី Omicron ២ផ្សេងទៀត គឺ BQ.1 និង BQ.1.1 មានប្រហែល៤៥ភាគរយនៃករណីកូវីដ-១៩ថ្មីនៅសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍ចុងក្រោយនេះ ៕

Most Popular

To Top