ព័ត៌មានអន្តរជាតិ

កូរ៉េ​ខាងជើង ​បាញ់​មី​ស៊ី​ល ​រយៈ​ចម្ងាយ​ខ្លី ​ចំនួន​៣​គ្រាប់ ​ឆ្ពោះទៅ​សមុទ្រ​ជប៉ុន មុនឆ្លងចូលឆ្នាំ២០២៣

បរទេស ៖ យោងតាមមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងជប៉ុន ដែលបានថ្កោលទោស ការបង្ហាញកម្លាំងថា ជាការគំរាមកំហែង ដល់ស្ថិរភាពក្នុងតំបន់ បន្ទាប់ពីកូរ៉េ​ខាងជើង ​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ ចំនួន​៣​គ្រាប់​ឆ្ពោះទៅ​សមុទ្រ​ជប៉ុន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គសេនាធិការចម្រុះ របស់យោធាកូរ៉េខាងត្បូង (JCS) បានរៀបរាប់លម្អិត ពីការបាញ់មីស៊ីលចុងក្រោយបំផុត នៅថ្ងៃសៅរ៍ ដូចដែលបានដកស្រង់នៅក្នុង របាយការណ៍សារព័ត៌មាន ក្នុងស្រុក ដោយនិយាយថា មីស៊ីលទាំងបីបានបាញ់នៅម៉ោងប្រហែល ៨ព្រឹកពីខេត្ត Hwanghae ខាងជើងរបស់កូរ៉េខាងជើង ដែលស្ថិតនៅភាគខាងត្បូង នៃរដ្ឋធានីរបស់ខ្លួន។ យោងតាមសារព័ត៌មាន Yonhap ថានេះជាលើកទីមួយហើយដែលតំបន់នេះ ត្រូវបានគេប្រើប្រាស់ ជាទីតាំងមីស៊ីលផ្លោង។

យោធាបានបដិសេធភ្លាមៗ ចំពោះទង្វើនេះ ដោយប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលរួមគ្នា ជាមួយសហរដ្ឋអាមេរិក “ក្នុងការរៀបចំសម្រាប់ការ បង្កហេតុបន្ថែមទៀតដោយកូរ៉េខាងជើង” និងត្រៀមខ្លួន “ឆ្លើយតបយ៉ាងលើសលប់” ជាធរមានប្រសិនបើចាំបាច់៕

Most Popular

To Top