ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃសុក្រ ទី៣០ ខែធ្នូថា លោករំពឹងថា ប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅដើមឆ្នាំក្រោយ ក្នុងអ្វីដែលនឹងក្លាយជាការបង្ហាញជាសាធារណៈ អំពីសាមគ្គីភាពពីទីក្រុងប៉េកាំង នៅគ្រាដែលការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនកាន់តែខ្លាំងឡើងៗ ។
ប៉ុន្តែអត្ថបទផ្លូវការរបស់ចិន នៅក្នុងកិច្ចប្រជុំកំពូលតាមវីដេអូរវាងមេដឹកនាំទាំងពីរបានគូសបញ្ជាក់ ពីភាពខុសគ្នានៃវិធីសាស្រ្តចំពោះសម្ព័ន្ធភាពដែលកំពុងអភិវឌ្ឍរបស់ពួកគេ ដោយមិនបាននិយាយអំពីដំណើរទស្សនកិច្ចមួយ ហើយសង្កត់ធ្ងន់ថា ក្រុងប៉េកាំងដែលបានបដិសេធមិនគាំទ្រ ឬថ្កោលទោសការឈ្លានពាននោះនឹងរក្សា “គោលបំណង និងយុត្តិធម៌ រួមទាំងជំហរលើបញ្ហានោះ“ ។
ចាប់តាំងពីការបញ្ជូនកងទ័ព របស់ខ្លួនចូលទៅក្នុងអ៊ុយក្រែនក្នុងខែកុម្ភៈមក រុស្ស៊ី បានបែរខ្នងដាក់មហាអំណាចលោកខាងលិចដែលបានរារាំងប្រទេសនេះ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ និងប្រដាប់អាវុធអ៊ុយក្រែន ដោយទទួលយកអំណាចពិភពលោកដែលកំពុងកើនឡើងនៃគូប្រជែង ដ៏យូរអង្វែងរបស់ចិន ជំនួសវិញមកវិញ ។
លោក ពូទីន បានប្រាប់ដល់លោក ហ្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍ណែនាំរយៈពេល៨នាទី ដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋថា “យើងកំពុងរង់ចាំអ្នក ប្រធានជាទីគោរព មិត្តជាទីស្រឡាញ់ យើងកំពុងរំពឹងថា អ្នកនៅនិទាឃរដូវក្រោយក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងម៉ូស្គូ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា