តូក្យូ ៖ ក្រុមហ៊ុន MK Group បានបង្ហាញ នូវរថយន្ត limousines ដ៏ប្រណិតអគ្គិសនី ពេញលេញ ដែលបង្ហាញពីរថយន្ត BMW i7 Excellence ថ្មី ស្របតាមការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការផ្តល់នូវ រថយន្តល្អបំផុត សេវាកម្មអតិថិជន និងការបដិសណ្ឋារកិច្ច ក៏ដូចជាការ រស់នៅតាមគោលដៅ SDG របស់ពួកគេ ក្នុងការក្លាយជាក្រុមហ៊ុន សេវាកម្មរថយន្តអគ្គិសនី ពេញលេញនៅឆ្នាំ ២០២៨ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
MK បាននិយាយថា កិច្ចសហប្រតិបត្តិការ ជាមួយ BMW នឹងឃើញរថយន្ត i7 Excellence ចំនួន ៣០ គ្រឿង ត្រូវបានចែកចាយដំបូង ២០ គ្រឿង ទៅកាន់ ទីក្រុងតូក្យូ និង ១០ គ្រឿង ទៅកាន់ទីក្រុងក្យូតូរៀងៗខ្លួន ជាមួយនឹងរថយន្តបន្ថែមទៀត នឹងត្រូវបន្ថែមនៅឆ្នាំ ២០២៤។ BMW i7 តំណាងឲ្យ រថយន្តទំនើបក្នុងត្រកូល BMW EV ផ្តល់ជូននូវលក្ខណៈ ពិសេសទូលាយបំផុតរបស់វា ។
រថយន្តប្រភេទ នឹងផ្តល់ ជូនភ្ញៀវពិតជាអាចរីករាយ ជាមួយនឹងបទពិសោធន៍ដ៏ ប្រណិតជាមួយនឹងកន្លែងដាក់ជើង អាចពង្រីក បានយ៉ាងពេញលេញ ដោយសារតែប្រព័ន្ធ ព័ត៌មានកម្សាន្តក្នុងកាប៊ីនមានអេក្រង់ វែងបន្ថែមមានការភ្ជាប់ ឥតខ្សែអេក្រង់ទំហំ ៣១ អ៊ីង ជាមួយនឹងសេវាកម្មស្ទ្រីម ទាំងអស់ អាចប្រើបានរួមជាមួ យនឹង Speakers ២១ គ្រឿង ដែលភាគច្រើន លាក់នៅជុំវិញ កាប៊ីនដើម្បីផ្តល់នូវបទ ពិសោធន៍ដ៏អស្ចារ្យ ។
អេក្រង់ប៉ះ ជាប់ទ្វារ ត្រូវបានដាក់បញ្ចូល ដើម្បីអនុញ្ញាត ឲ្យមានការគ្រប់គ្រង ពេញលេញ នៃម៉ាស៊ីនត្រជាក់ លក្ខណៈពិសេស របស់កៅអីម៉ាស្សា នៃប្រព័ន្ធ ព័ត៌មាន ។ រថនយ្ត i7 ក៏មានបំពាក់នូវបច្ចេកវិទ្យា អាគុយ Lithium-Ion វ៉ុលខ្ពស់ចុងក្រោយបំផុត រួមផ្សំជាមួយ នឹងម៉ូទ័រ២ វាមានកម្លាំងអតិបរមា ៤០០គីឡូវ៉ាត់ និងអាចបើកបរបានចម្ងាយជាង ៦៥០គីឡូម៉ែត្រ ធ្វើឲ្យវាក្លាយជារថយន្ត ដែលងាយស្រួលប្រើបំផុត សម្រាប់បរិស្ថានប្រណីត៕