ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយ ៖ អ៊ីរ៉ង់ចាប់ខ្លួន កីឡាករបាល់ទាត់ ក្នុងពិធីជប់លៀង ចម្រុះជាតិសាសន៍

តេហេរ៉ង់ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាន រាយការណ៍ នៅថ្ងៃនេះថា អាជ្ញាធរអ៊ីរ៉ង់ បានចាប់ខ្លួនកីឡាករបាល់ទាត់ ដែលចូលរួមពិធីជប់លៀង ចម្រុះនៅភាគខាងកើត ទីក្រុងតេហេរ៉ង់ ដោយមិនបង្ហាញអត្តសញ្ញាណ ឬប្រាប់ចំនួនពិតប្រាកដ របស់ពួកគេ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយថា បច្ចុប្បន្ន និងអតីតកីឡាករមួយចំនួន នៃក្លិបបាល់ទាត់ដ៏លេចធ្លោមួយ របស់ទីក្រុង Tehran ត្រូវបានចាប់ខ្លួន កាលពីយប់មិញនៅពិធីជប់លៀង ចម្រុះក្នុងទីក្រុង Damavand ។ វាបានបន្ថែមថា កីឡាករទាំងនេះខ្លះ ស្ថិតក្នុងស្ថានភាព មិនប្រក្រតី ដោយសារតែការផឹកស្រា ។

ច្បាប់អ៊ីរ៉ង់ អនុញ្ញាតឲ្យតែអ្នកមិនកាន់ សាសនាឥស្លាមប៉ុណ្ណោះអាចទទួលទានគ្រឿង ស្រវឹងក្នុងគោលបំណង សាសនា ។ ការរាំជាមួយភេទផ្ទុយត្រូវបានហាមឃាត់ ។ សាធារណរដ្ឋឥស្លាម បានរង្គោះរង្គើ ដោយភាពចលាចលចាប់ តាំងពីការស្លាប់កាលពីថ្ងៃទី ១៦ ខែកញ្ញាក្នុងការឃុំឃាំងរបស់ Mahsa Amini អាយុ ២២ ឆ្នាំបន្ទាប់ពីការចាប់ខ្លួន របស់នាងពីបទរំលោភ លើកូដសម្លៀកបំពាក់ដ៏តឹងរឹងសម្រាប់ស្ត្រី។
មន្ត្រីអ៊ីរ៉ង់បាននិយាយថា មនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ នៅក្នុងភាពចលាចល រួមទាំងសមាជិក នៃកងកម្លាំងសន្តិសុខ ហើយរាប់ពាន់នាក់ ត្រូវបានចាប់ខ្លួន។ កីឡាករបច្ចុប្បន្ន និងអតីតកីឡាករបាល់ទាត់មួយចំនួន ក៏ដូចជាអត្តពលិក និងឥស្សរជន លេចធ្លោផ្សេងទៀត ត្រូវបានអាជ្ញាធរឃុំខ្លួន ឬសាកសួរ បន្ទាប់ពីបានបញ្ចេញសំឡេងគាំទ្រ ចំពោះការតវ៉ា ៕

Most Popular

To Top