អាមេរិក ៖ Twitter បានជួយមន្ទីរបញ្ចកោណ ក្នុងយុទ្ធនាការឃោសនា តាមអ៊ីនធើណេត ដោយសម្ងាត់មានចំណងជើង ស្រែកជាអក្សរធំ ក្នុងរបាយការណ៍មួយ ក្នុងគេហទំព័រ The Intercept មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក លាតត្រដាងការអះអាង ដ៏គួរឲ្យហួសចិត្ត របស់បស្ចិមប្រទេសថា សារព័ត៌មាន ជាសសរស្តម្ភទី ៤ នៃសង្គមគួរតែឯករាជ្យ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ម្យ៉ាងវិញទៀត Twitter ខ្លួនឯងអះអាងថា ខ្លួនទប់ស្កាត់ការឃោសនា ដែលគាំទ្រដោយរដ្ឋាភិបាល ទោះជាយ៉ាងណាក៏ដោយ The Intercept បានរាយការណ៍លម្អិតអំពី CIA និង FBI ជ្រៀតជ្រែកក្នុងការ សម្របសម្រួលមាតិការបស់ Twitter វាបានឃុបឃិត ជាមួយមន្ទីរបញ្ចកោណ ដើម្បីដំណើរការបណ្តាញ គណនីក្លែងក្លាយជុំវិញ ពិភពលោក និងបានចុះបញ្ជីខ្មៅ ឬដាក់ក្នុងបញ្ជីស គណនីមួយចំនួនតាមសំណើ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។
របាយការណ៍បានដកស្រង់ យ៉ាងទូលំទូលាយប្រាប់ពីរបៀបដែល Twitter កំពុងឃុបឃិត ជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិកដើម្បីជ្រើសរើស ការផ្សព្វផ្សាយ ។ ដែលធ្វើតាមផែនការ របស់អ្នក នយោបាយអាមេរិក ទាំងក្នុងប្រទេស និងក្រៅប្រទេស នៃការលាបពណ៌ប្រទេសណា ក៏ដោយដែលពួកគេមិនចូល ចិត្តថាជាអំពើអាក្រក់ ។
វាគឺសម្រាប់ហេតុផលនេះ ហើយដែលអ្នកនយោបាយលោកខាងលិច ញុះញង់ឲ្យមានភាពចលាចល ក្នុងចំណោមយុវជននៅតំបន់ រដ្ឋបាលពិសេសហុងកុង ក្នុងឆ្នាំ ២០១៩ ប្រឌិត “ជំរុំការងារ” និយាយអំពីតំបន់ស្វយ័ត Xinjiang Uygur ឆ្នាំ ២០២០ ហើយចាក់ទឹកកខ្វក់ លើពិភពលោកដែលមិនមែន ជាលោកខាងលិចតាមវិធីណាក៏ដោយ ។
ទំនាក់ទំនងរវាង Twitter និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើឲ្យស្សម្នាក់មើលឃើញភាព លំអៀងផ្នែកនយោបាយ ក្នុងភាគរយខ្ពស់ នៃព័ត៌មាន បានបង្ហោះនៅលើវេទិកា ។ តាមពិតនេះ Twitter កំពុងបាត់បង់ភាព ជឿជាក់របស់វា ។ កខ្លះអាចប្រកែកថា Twitter មិនមែនជាសារព័ត៌មានដូច New York Times ឬ CNBC ទេ ។ ទោះជាយ៉ាងណាក៏ដោយ មិនដូចគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយ សង្គមផ្សេងទៀតទេ Twitter មានលក្ខណៈពិសេស គណនីរបស់ប្រព័ន្ធផ្សព្វផ្សាយ ស្ទើរតែទាំងអស់ និងដកស្រង់គណនី Twitter ជាច្រើនជាប្រភពព័ត៌មានធ្ងន់ធ្ងរ ។
ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២១Twitter បានដាក់ស្លាកទីភ្នាក់ងារព័ត៌មានចិន និងគណនីផ្ទាល់ខ្លួនថា ជា ប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធជាមួយរដ្ឋចិន ហើយបានព្រមានបន្ថែមទៀត ប្រឆាំងនឹងការភ្ជាប់ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយចិន ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ ត្រូវបានរាយការណ៍ថា ស្ថិតនៅក្រោមការណែនាំពីរដ្ឋាភិបាល សហរដ្ឋអាមេរិក ៕