ព័ត៌មានអន្តរជាតិ

NASA លើកឡើងថា ចិនអាចនឹងទាមទារ យកផ្នែកខ្លះ នៃភពព្រះច័ន្ទ

បរទេស៖មន្ត្រីជាន់ខ្ពស់ របស់អង្គការ ណាសា លោក Bill Nelson កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអះអាងថា ប្រទេសចិន ទំនងជានឹងព្យាយាម ក្នុងការគ្រប់គ្រង ទៅលើទីតាំង ដែលសំបូរធនធានមួយ ចំនួន របស់ឋាន ព្រះច័ន្ទប្រសិន បើរដ្ឋាភិបាលក្រុងប៉េកាំង អាចយកឈ្នះរដ្ឋាភិបាលវ៉ាស៊ិនតោន ក្នុងការស្រាវជ្រាវនិងបញ្ចូនបេសកកម្ម ពីភពផែនដី ទៅភពក្រហមនេះ។

លោកបានបន្តទៀតថា ជាក់ស្តែងណាស់ពេលនេះ យើងកំពុងស្ថិតនៅក្នុងការ ប្រកួតប្រជែងទីអវកាស រួចទៅហើយរវាងមហាអំណាចទាំងពីរ ហើយកម្មវិធីសិក្សា សទីអវកាស របស់ចិន គឺពិតជាទទួលបានជោគជ័យយ៉ាងធំធេង កន្លងរួចមកហើយអស់រយៈពេលជាងមួយ ទសវត្សកន្លងមកនេះ។

រំលឹកដែរថា កាលពីឆ្នាំ២០១៩ ចិនបានក្លាយទៅជាប្រទេសដំបូងគេ ដែលអាចធ្វើការចុះចតនៅលើផ្នែកចុង បូព៍ានៃភពព្រះច័ន្ទដែលជាផ្នែកមួយ នៃកម្មវិធីយាន អវកាស Changé 4 របស់ប្រទេសចិន ហើយព្រមទាំង បានជោគជ័យ ក្នុងការនាំយកមកវិញ នូវគំរូដីលើភពនេះមកភពផែនដីវិញ យ៉ាងជោគជ័យថែមទៀតផងហើយចិន បានដាក់ផែនការ បញ្ជូនមនុស្ស ជាលើកដំបូងម្តងទៀត នៅក្នុងឆ្នាំ២០៣០ខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top