សេអ៊ូល៖ ក្រុមឃ្លាំមើលការប្រឆាំងការទុកចិត្តរបស់កូរ៉េខាងត្បូង បានសម្រេចនៅថ្ងៃអង្គារនេះក្នុងការផាកពិន័យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla និងក្រុមហ៊ុនកូរ៉េខាងត្បូងរបស់ខ្លួនចំនួន ២,8៥ ពាន់លានវ៉ុន (២,២ លានដុល្លារអាមេរិក) សម្រាប់ការផ្សាយពាណិជ្ជកម្មបំភាន់។
គណៈកម្មាការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ (KFTC) បានឲ្យដឹងថា ក្រុមហ៊ុន Tesla បានផ្សាយពាណិជ្ជកម្មមិនពិត បំផ្លើស ឬបោកបញ្ឆោត” លើការគិតថ្លៃតែមួយដង ល្បឿនសាក និងប្រសិទ្ធភាពប្រេងនៃយានជំនិះអគ្គិសនីរបស់ខ្លួន នៅលើគេហទំព័ររបស់កូរ៉េខាងត្បូង ចាប់តាំងពីខែសីហា ឆ្នាំ២០១៩។
KFTC បានឲ្យដឹងថា ការផ្សាយពាណិជ្ជកម្មបានស្នើឱ្យរថយន្ត Tesla អាចរត់បានរាប់រយគីឡូម៉ែត្រដោយគិតថ្លៃតែមួយក្រោមលក្ខខណ្ឌណាមួយ ប៉ុន្តែជួរត្រូវបានកាត់បន្ថយរហូតដល់ ៥០,៥ភាគរយក្រោមសីតុណ្ហភាពទាប និងនៅតាមទីប្រជុំជន។
អង្គការឃ្លាំមើលបានចង្អុលបង្ហាញថាក្រុមហ៊ុនអាមេរិកបានប្រើកន្សោមដូចជា “រហូតដល់ ៣២៦ ម៉ាយ” នៅក្នុងគេហទំព័រអាមេរិករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រុមហ៊ុន Tesla បានផ្សព្វផ្សាយថា អ្នកបើកបរអាចបញ្ចូលថ្មបានរាប់រយគីឡូម៉ែត្រក្នុងរយៈពេល ១៥ ឬ ៣០នាទីនៅទីតាំង Supercharger របស់វា ប៉ុន្តែវាមិនបាននិយាយអំពីប្រភេទ Supercharger និងលក្ខខណ្ឌសាកល្បងនោះទេ KFTC បានកត់សម្គាល់។
គួរបញ្ជាក់ថា ម៉ូដែល V3 ដែលអាចបញ្ចូលថាមពលរថយន្តបានលឿនជាង V2 ពីរដង បានចាប់ផ្តើមដំឡើងនៅក្នុងស្រុកតាំងពីខែមីនា ឆ្នាំ២០២១៕ប្រែសម្រួល ឈូក បូរ៉ា