ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ ៖ ការពង្រីកយោធាជប៉ុន គឺជាការគម្រាមកំហែង សម្រាប់សន្តិសុខ

បរទេស ៖ រដ្ឋាភិបាលទីក្រុងមូស្គូ កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា ខ្លួននឹងឈរលើជំហរារាំងការពង្រីកកម្លាំង យោធារបស់ជប៉ុនក្បែរ ដែនកោះរបស់រុស្សី ដែលស្ថិតនៅតំបន់ចុងបូព៍ា ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិ នៃប្រទេសរុស្សីក្រោយពេលដែលមានការ ចេញផ្សាយព័ត៌មានអំពីផែនការ ពង្រីកវិស័យយោធារបស់ជប៉ុន តាំងតែពីចុងខែធ្នូ ដោយក្នុងនោះមានទាំងផែនការ ដាក់ពង្រាយមីស៊ីលល្បឿនលឿន នៅលើដែនកោះ Hokkaido ក្បែរ ទៅនឹងព្រំដែនជាប់កោះ Kuril របស់រុស្សី ។

សេចក្តីថ្លែងការណ៍ របស់ក្រសួងបានបញ្ជាក់បែបនេះថា ៖ពួកយើងចាត់ទុកថា សកម្មភាពរបស់រដ្ឋាភិបាលក្រុងតូក្យូ គឺជាការប្រឈមមុខទៅនឹង ការគម្រាមកំហែង សម្រាប់សន្តិសុខរបស់រុស្សី និងព្រមទាំងនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top