ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រើមីស៊ីល HIMARS ដែលផ្គត់ផ្គង់ ដោយអាមេរិក សម្លាប់ទាហានរុស្ស៊ី អស់ជិត៩០នាក់ នៅថ្ងៃឆ្លងឆ្នាំ

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃពុធថា ទាហានជិត ៩០ នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារដោយមីស៊ីល របស់អ៊ុយក្រែន ដែលបានវាយប្រហារតំបន់លំនៅដ្ឋាន បណ្តោះអាសន្នដែលប្រើប្រាស់ ដោយកងកម្លាំងរុស្ស៊ី នៅក្នុងទីក្រុង Makeyevka នៃសាធារណៈរដ្ឋប្រជាមានិត Donetsk បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១ ខែមករា ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងបាននិយាយថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨៩នាក់ រួមទាំងមេបញ្ជាការរង នៃអង្គភាពផងដែរ ខណៈដែលសាកសពកាន់ តែច្រើនត្រូវបានទាញ ចេញពីគំនរបាក់បែក នៃសាលាវិជ្ជាជីវៈដែលកងទ័ពឈរ ជើងនៅយប់ឆ្នាំថ្មី ។

ក្រសួងការពារជាតិរបស់រុស្ស៊ី បាននិយាយទៀតថា អគារស្នាក់នៅនេះត្រូវបានកំណត់គោលដៅដោយមីស៊ីលចំនួន ៦ ពីគ្រាប់រ៉ុក្កែត ច្រើនប្រភេទ HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដែលក្នុងនោះ ៤ គ្រាប់បានទម្លុះប្រព័ន្ធការពារដែនអាកាស ហើយបានវាយប្រហារអគារនេះ នៅម៉ោង វេលាម៉ោង 0:01 ព្រឹក ថ្ងៃទី១ ខែមករា ដោយអះអាងថា មីស៊ីលបានបំផ្លាញ នៅពេលក្រោយនៅក្នុងវាយប្រហារ តាមដែនអាកាសសងសឹក ។

ទីក្រុងម៉ូស្គូបានអះអាង ជាថ្មីម្តងទៀត ក្នុងការផ្តល់ជំនួយ និងការគាំទ្រចាំបាច់ទាំងអស់ ដល់ក្រុមគ្រួសារ នៃទាហានដែលបានស្លាប់ ។ ក្រសួងការបរទេស រុស្ស៊ីមុននេះ បានថ្កោលទោសទីក្រុង វ៉ាស៊ីនតោន ដែលមិនត្រឹមតែផ្គត់ផ្គង់ សព្វាវុធទំនើបៗដល់ក្រុងគៀវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យយោធា អ៊ុយក្រែននូវព័ត៌មានស៊ើបការណ៍ អំពីទីតាំងរបស់កងកម្លាំងរុស្ស៊ីផងដែរ៕

Most Popular

To Top