ព័ត៌មានអន្តរជាតិ

ករណីជំងឺផ្ដាសាយបក្សី កើនឡើងខ្ពស់បំផុត ក្នុងប្រទេសជប៉ុន

តូក្យូ ៖ ក្រសួងកសិកម្មបាននិយាយ កាលពីថ្ងៃអង្គារថា ករណីជំងឺគ្រុនផ្តាសាយបក្សី ក្នុងប្រទេសជប៉ុន បានកើនឡើងខ្ពស់បំផុត បន្ទាប់ពីមានការឆ្លងថ្មី ត្រូវបានបញ្ជាក់នៅខេត្ត Chiba និង Fukuoka យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

យោងតាមក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមថ្ងៃអង្គារនេះ សរុបចំនួន ៥៤ ករណី នៃជំងឺផ្តាសាយបក្សី ត្រូវបាន បញ្ជាក់នៅទូទាំង២៣ខេត្ត នៅជប៉ុននារដូវកាលនេះ ។ កំណត់ត្រាពីមុនត្រូវបានចុះបញ្ជី កាលពី២ រដូវកាលមុន ចន្លោះខែវិច្ឆិកា ឆ្នាំ២០២០ដល់ខែមីនា ឆ្នាំ២០២១ នៅពេលករណីចំនួន ៥២ ត្រូវបានបញ្ជាក់នៅខេត្តចំនួន ១៨ បណ្តាល ឲ្យមានការសម្លាប់ មាន់ប្រហែល ៩.៩ លានក្បាលជាចំនួន ខ្ពស់គ្រប់ពេលវេលា ។

សត្វស្លាបប្រហែល ៧.៧៥ លានក្បាល ត្រូវបានសម្លាប់រួចហើយនៅរដូវកាលនេះ គិតត្រឹមថ្ងៃអង្គារ ដោយចំនួននេះ ទំនងជាលើសពីកំណត់ត្រាមុន។ ដោយសារជំងឺ គ្រុនផ្តាសាយបក្សី បានរីករាលដាលពាសពេញពិភពលោក វាត្រូវបានគេជឿថា វាត្រូវបាននាំចូលទៅក្នុង ប្រទេសជប៉ុន ដោយសត្វស្លាប ចំណាកស្រុក ។

ក្រសួងកសិកម្មបាននិយាយថា មិនមានលទ្ធភាពដែលមនុស្សឆ្លងជំងឺ ផ្តាសាយបក្សីពីការបរិភោគ សាច់មាន់ ឬស៊ុតនោះទេ។ ករណីជំងឺផ្តាសាយបក្សី លើកដំបូងក្នុងរដូវកាលនេះត្រូវបានបញ្ជាក់នៅលើកសិដ្ឋានបសុបក្សីក្នុងខេត្ត Okayama ភាគខាងលិច ប្រទេសជប៉ុន កាលខែតុលា ជាមួយនឹងប្រភេទ H5N1 មានការស្លាប់យ៉ាងខ្លាំង ត្រូវបានរកឃើញពីគំរូ នៃសត្វមាន់ដែលមានមេរោគ ។

រដ្ឋាភិបាលខេត្តបាននិយាយថា នៅកសិដ្ឋានចិញ្ចឹមបសុបក្សីក្នុងខេត្ត Chiba ភាគខាងកើតប្រទេស ជប៉ុន ក្បែរទីក្រុងតូក្យូ ករណីជំងឺគ្រុនផ្តាសាយ បក្សីត្រូវបានបញ្ជាក់ តាមរយៈការធ្វើតេស្តិ៍ហ្សែន កាលពីថ្ងៃអង្គារនាំឲ្យមាន ការសម្លាប់មាន់ ប្រហែល ១០,០០០ក្បាល នៅទីតាំងនោះ ។ ជំងឺផ្តាសាយបក្សី ក៏ត្រូវបានរាយការណ៍ នៅកសិដ្ឋានចិញ្ចឹមសត្វក្នុងខេត្ត Fukuoka ភាគនិរតី នៃប្រទេសជប៉ុន ដោយសត្វស្លាបប្រហែល ៤៣០ក្បាលត្រូវបានសម្លាប់ ៕

Most Popular

To Top