ព័ត៌មានអន្តរជាតិ

អង់គ្លេស ត្រៀមបញ្ចូលកងកម្លាំង IRGC របស់អ៊ីរ៉ង់ចូលក្នុងបញ្ជី ក្រុមភេវរកម្មអន្តរជាតិ ជាផ្លូវការ

បរទេស៖យោងតាមការ ចេញផ្សាយរបស់ The Telegraph កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអង់គ្លេស នឹងត្រៀមធ្វើការប្រកាសជាផ្លូវការ ដាក់បញ្ចូល កងកម្លាំងបដិវត្តអ៊ីរ៉ង់ IRGC ទៅក្នុងបញ្ជី ភេវរកម្មអន្តរជាតិ ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ខាងមុខនេះ។

IRGC គឺជាអង្គភាពយោធាមួយ ក្នុងចំណោមអង្គភាពយោធាធំទាំង៣ របស់ប្រទេសអ៊ីរ៉ង់ ដែលអង្គភាពនេះ មានកម្លាំងយោធា សរុបប្រមាណជា១៩ម៉ឺននាក់ ទៅ២៥ម៉ឺននាក់ ហើយការសម្រេចចិត្ត របស់អង់គ្លេស បានធ្វើឡើងនៅក្រោយ ពេលដែលទទួលបានដំណឹង កាលពីខែវិច្ឆិកាកន្លងមកថា រដ្ឋាភិបាលក្រុងតេហរ៉ង់ មានបំណងធ្វើការចាប់ពង្រត់ ឬសម្លាប់ពលរដ្ឋអង់គ្លេស ដល់ទៅ១០ដង។

គួរឲ្យដឹងដែរថា អង់គ្លេសបច្ចុប្បន្នបានដាក់បញ្ជី ក្រុមអង្គភាពនិងក្រុមកងកម្លាំងយោធា អន្តរជាតិចំនួន៧៨ មកហើយចូលទៅក្នុងបញ្ជី ភេវរកម្មអន្តរជាតិ របស់ខ្លួនខណៈដែល IRGC នេះ ធ្លាប់ត្រូវបានអាមេរិក ដាក់បញ្ចូលក្នុង បញ្ជីភេវរកម្មអន្តរជាតិ របស់ខ្លួនតាំងតែពីឆ្នាំ២០១៩មកម្ល៉េះ ហើយជាការឆ្លើយតបអ៊ីរ៉ង់ ក៏បានប្រកាសដាក់ ទណ្ឌកម្មប្រឆាំងជាច្រើន មកហើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top