ម៉ូស្គូ៖ ភាគីអ៊ុយក្រែនបានអះអាងថា ការវាយប្រហារដោយរ៉ុក្កែតចុងក្រោយរបស់ខ្លួន បានសម្លាប់ទាហានរុស្ស៊ីជាង ៤០០នាក់ ប៉ុន្ដែភាគីរុស្ស៊ី បានអះអាងវិញនៅថ្ងៃពុធនេះថា ចំនួនទាហានស្លាប់សរុបមានត្រឹមតែ ៨៩នាក់ប៉ុណ្ណោះ។
ក្រសួងការពារជាតិរុស្ស៊ី បានបង្កើនចំនួនបុគ្គលិកយោធារបស់ខ្លួន ដល់ទៅ ៨៩នាក់ ដែលបានស្លាប់នៅក្នុងការវាយឆ្មក់ ដោយគ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែន នាពេលថ្មីៗនេះ ទៅលើមូលដ្ឋានយោធា ក្នុងតំបន់ Donetsk ដែលកាន់កាប់ដោយរុស្សី ហើយបានស្តីបន្ទោសការវាយប្រហារ លើការប្រើប្រាស់ទូរស័ព្ទដៃ ដោយគ្មានការអនុញ្ញាត ពីកងកម្លាំងរបស់ខ្លួន។
ខណៈពេលដែលអ៊ុយក្រែន បានអះអាងថាទាហានរុស្ស៊ីប្រហែល ៤០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយកាំជ្រួច នៅក្នុងនាទីដំបូងនៃថ្ងៃចូលឆ្នាំថ្មីកាលពីថ្ងៃអាទិត្យនោះ ទីក្រុងមូស្គូ បានរក្សាតួលេខរហូតដល់ថ្ងៃពុធថា ទាហានរុស្ស៊ី ចំនួន ៦៣នាក់ត្រូវបានសម្លាប់។
ការទទួលយកដំបូងរបស់រុស្ស៊ី នៃការស្លាប់ចំនួន ៦៣ នាក់គឺមិនធម្មតានោះទេ ព្រោះវាបានកត់សម្គាល់ ការបាត់បង់ជីវិតដ៏សំខាន់បំផុត ពីការវាយឆ្មក់តែមួយ ដែលបញ្ជាក់ដោយទីក្រុងម៉ូស្គូ ចាប់តាំងពីការចាប់ផ្តើម នៃការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ឧត្តមសេនីយ៍ឯក Sergey Sevryukov បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ ដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី នៅព្រឹកថ្ងៃពុធនេះថា “ចំនួនសមមិត្តដែលបានស្លាប់របស់យើង បានកើនឡើងដល់ ៨៩នាក់” ។ លោកបានលើកឡើងថា ចំនួនអ្នកស្លាប់ត្រូវបានកើនឡើង បន្ទាប់ពីសាកសពបន្ថែមត្រូវបានគេរកឃើញ នៅក្រោមគំនរបាក់បែកនៅក្នុងទីក្រុង Makiivka ។
លោក Sevryukov បន្ថែមថា ការប្រើប្រាស់ទូរស័ព្ទរបស់ទាហានរុស្ស៊ី គឺត្រូវស្តីបន្ទោស ចំពោះការវាយប្រហារនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។
លោកបានបន្ថែមថា “វាច្បាស់ហើយថាហេតុផលចម្បង សម្រាប់អ្វីដែលបានកើតឡើង គឺការបើកនិងការប្រើប្រាស់ដ៏ធំ ផ្ទុយទៅនឹងការហាមឃាត់នៃទូរស័ព្ទចល័ត នៅក្នុងតំបន់ ដែលឲ្យសត្រូវចាប់ទីតាំង បានយ៉ាងងាយស្រួល”៕ ប្រែសម្រួល ឈូក បូរ៉ា