ព័ត៌មានអន្តរជាតិ

ការស្ទាបស្ទង់៖ពលរដ្ឋអាមេរិក បង្ហាញការព្រួយបារម្ភសំខាន់ៗ សម្រាប់ឆ្នាំ២០២៣

បរទេស៖យោងតាមលទ្ធផលដែលបានបង្ហាញដោយ Gallup ដែលជាអ្នករៀបចំកិច្ចការងារធ្វើការស្ទាបស្ទង់មតិមួយរបស់អន្តរជាតិបានបង្ហាញថាពលរដ្ឋអាមេរិកមួយចំនួនធំបានបង្ហាញអំពីការបារម្ភជាងគេ ទៅលើទ្រព្យសម្បត្តិនិងធនធាននៃប្រទេសរបស់ពួកគេនៅក្នុងឆ្នាំ២០២៣នេះ។

Gallup រកឃើញដែរថាក្នុងចំណោមអ្នកឆ្លើយតបភាគច្រើនទាំងនោះក៏មានអ្នកខ្លះមើលឃើញថាប្រទេសរុស្សីនិងប្រទេសអាមេរិកនៅក្នុងជម្លោះនៅអ៊ុយក្រែននោះគឺបានត្រឹមតែចុះខ្សោយរៀងខ្លួនប៉ុណ្ណោះ។

លទ្ធផលដែលត្រូវបានបង្ហាញកាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងទៀតដែរថាពលរដ្ឋអាមេរិកប្រមាណជា៨១ភាគរយរំពឹងទុកថាពន្ធរបស់ពួកគេនឹងត្រូវកើនឡើងជាឆ្នាំទៅហើយប្រមាណជា
៧៩ភាគរយរំពឹងទុកថាសេដ្ឋកិច្ចប្រទេសនឹងស្ថិតនៅក្នុងស្ថានភាពលំបាកជាងមុនហើយប្រមាណជា៦៥ភាគរយទៀតជឿជាក់ថាតម្លៃទំនិញនឹងបន្តកើនឡើងថែមទៀត។

ក្រៅពីនោះចំពោះមុខបញ្ហាសកម្មភាពឧក្រិដ្ឋកម្មវិញពលរដ្ឋប្រមាណជា៧២ភាគរយជឿជាក់ថាវានឹងមានចំនួនកើនឡើងនៅក្នុងឆ្នាំ២០២៣នេះខណៈដែល៩០ភាគរយនិយាយថាឆ្នាំ២០២៣នេះនឹង
អាចមើលឃើញនូវស្ថានភាពជម្លោះនយោបាយកាន់តែខ្លាំងជាងកិច្ចសហប្រតិបត្តិការនយោបាយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top