ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ទិញរថក្រោះ ១១៦គ្រឿងទៀតពីអាមេរិក និងត្រៀមចែកចាយនៅចុងឆ្នាំ២០២៤

Warsaw៖ រដ្ឋាភិបាលប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១,៤ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងទិញរថក្រោះប្រយុទ្ធចំនួន ១១៦ គ្រឿងពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីខែមុនបានអនុម័តការលក់រថក្រោះ M1A1 Abrams ទៅឱ្យប៉ូឡូញ រួមជាមួយនឹងឧបករណ៍យោធាផ្សេងទៀត។

នៅខែមេសា ឆ្នាំ២០២២ ប្រទេសប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយផ្សេងទៀតដែលមានតម្លៃ ៤,៧៛ ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិកដើម្បីទិញរថក្រោះ M1A2 Abrams ចំនួន ២៥០គ្រឿង។ ឧបនាយករដ្ឋមន្ត្រីប៉ូឡូញ និងជារដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak បានឲ្យដឹងថា រថក្រោះទាំងនេះនឹងត្រូវបានចែកចាយនៅចុងឆ្នាំ២០២៤ ។

លោក Blaszczak បានលើកឡើងថា កញ្ចប់ថ្មីនេះ “នឹងក្លាយជាផ្នែកនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញនៅឆ្នាំនេះ”។ លោកបានពន្យល់ថា រថក្រោះទាំងនោះនឹងត្រូវដឹកជញ្ជូនទៅកាន់ភាគខាងកើតនៃប្រទេស ដោយលោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះមិនត្រឹមតែជួយពង្រឹងសន្តិសុខរបស់ប្រទេសប៉ូឡូញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបង្កើនសន្តិសុខនៃផ្នែកខាងកើតទាំងមូលនៃអង្គការណាតូផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top