ព័ត៌មានអន្តរជាតិ

រុស្ស៊ី ​ព្រមានសងសឹកវិញ ប្រសិនបើអាល្លឺម៉ង់ រឹបអូសទ្រព្យសម្បតិ្តរបស់ខ្លួនមែន

បរទេស៖ ការរឹបអូសមូលនិធិ និងទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបានស្នើឡើងដោយប្រទេសអាល្លឺម៉ង់ និងការផ្ទេរជាបន្តបន្ទាប់ទ្រព្យទាំងនោះ ទៅកាន់អ៊ុយក្រែន គឺអាចបង្កើតជាគំរូដ៏គ្រោះថ្នាក់មួយ នៅក្នុងច្បាប់អន្តរជាតិ។ នេះបើយោងតាមលោក Vyacheslav Volodin ប្រធានសភារដ្ឋ Duma ដែលជាសភាជាន់ទាបរបស់រុស្ស៊ីបាននិយាយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការបង្ហោះ កាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ប៉ុស្តិ៍ Telegram ផ្លូវការ លោក Volodin បានសរសេរថា វិធានការនេះ គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ ហើយអាចនាំឱ្យប្រទេសផ្សេងទៀត ចាត់វិធានការស្រដៀងគ្នានេះ។

លោក Volodin បានព្រមានថា “ពួកគេគ្រោងនឹងរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីបង្កើតកសាងអ៊ុយក្រែនឡើងវិញ… នេះនឹងចាប់ផ្តើមដំណើរការមួយ ដែលរដ្ឋទាំងអស់មិនអើពើនឹងច្បាប់អន្តរជាតិ ហើយទទួលយកនូវអ្វី ដែលពួកគេមើលឃើញថាសមរម្យ តាមការសំរេចចិត្តរបស់ពួកគេ” ដោយលោកបន្ថែមថា ថ្នាក់ដឹកនាំរបស់ប្រទេសអាល្លឺម៉ង់គួរតែចងចាំ ពីប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន។ ការ​ប៉ុនប៉ង​ទន្ទ្រាន​ យក​ទ្រព្យសម្បត្តិ​អ្នក​ផ្សេង​ត្រូវ​បាន​បញ្ចប់»។

លោក Volodin បាន​សង្កត់​ធ្ងន់​ថា រុស្ស៊ី​នឹង​មាន​សិទ្ធិ​ចាត់​វិធានការ​ស្រដៀង​គ្នា​នេះ​ ប្រឆាំង​នឹង​អាល្លឺម៉ង់ ប្រសិន​បើ​មូលនិធិ​រុស្ស៊ី​ ត្រូវ​បាន​រឹបអូស៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top