បរទេស៖ ក្រសួងការបរទេស នៃប្រទេសបេឡារូស បានប្រកាសកាលពីថ្ងៃម្សិលមិញនេះថា សមយុទ្ធយោធាដ៏ធំមួយ ជាមួយនឹងប្រទេសរុស្សី នឹងចាប់ផ្តើមធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ការប្រកាសនៃការធ្វើសមយុទ្ធនេះ បានធ្វើឡើងបន្ទាប់ពីប្រជាជាតិទាំងពីរ បានចូលរួមគ្នាក្នុងការបង្កើតបានជាកងកម្លាំងយោធាជាអង្គភាពរួមមួយរវាងគ្នា ហើយតាមផែនការសមយុទ្ធយោធា នឹងចាប់ផ្តើមធ្វើឡើង ពីថ្ងៃទី១៦ខែមករាដល់ខែកុម្ភៈ។
សមយុទ្ធយោធាដែលត្រូវបានគេដឹងថា នឹងមានប្រើប្រាស់នូវយុទ្ធសាស្ត្រ នៃការប្រើប្រាស់ការប្រតិបត្តិការ តាមអាកាសផងនៃប្រទេសទាំងពីរ ហើយគ្រប់មូលដ្ឋានទ័ពទាំងអស់ របស់បេឡារូស ត្រូវបានចូលរួមទាំងអស់ ខណៈដែលយន្តហោះចម្បាំងទាំងឡាយបានធ្វើដំណើរមកដល់ប្រទេសបេឡារូស រួចរាល់ហើយ៕ ប្រែសម្រួល៖ស៊ុនលី