បរទេស៖ ការអួតអាងរបស់ព្រះអង្គម្ចាស់ Harry ក្នុងការសម្លាប់យុទ្ធជនតាលីបង់ចំនួន ២៥ នាក់បានធ្វើឱ្យក្រុម សកម្មប្រយុទ្ធមួយនេះខឹងសម្បារយ៉ាងខ្លាំង ដែលនាំឱ្យអ្នកខ្លះហ៊ានឱ្យព្រះអង្គម្ចាស់ Harry ដែលពួកគេហៅថា “ជាមនុស្សមាត់ឥតគម្រប” ត្រឡប់មកប្រទេសអាហ្វហ្គានីស្ថានវិញ ហើយនិយាយចំពោះមុខពួកគេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា មេបញ្ជាការតាលីបង់លោក Molavi Agha Gol បាននិយាយថា ក្រុមអ្នកមូលធននិយមឥស្លាម ទីបំផុតបានទទួលជ័យជំនះក្នុងសង្គ្រាម ប្រឆាំងនឹង សត្រូវដែលមានទ្រព្យសម្បត្តិ និងបរិក្ខារល្អជាង ខណៈដែលរាជវង្សអង់គ្លេស ដែលលោកបានហៅថាជា “មនុស្សមាត់ឥតគម្រប ដែលព្យាយាមទាក់ទាញចំណាប់អារម្មណ៍” បានរត់គេចខ្លួនទៅកាន់វាំង របស់ជីដូនរបស់ ខ្លួនឯងវិញ”។ នេះបើតាមការចុះផ្សាយរបស់កាសែត Daily Mail កាលពីថ្ងៃសុក្រ។
មេបញ្ជាការតាលីបង់លោក Molavi Agha Gol បានណែនាំថា ព្រះអង្គម្ចាស់បានបង្កើតការសម្លាប់របស់គាត់ឡើង ហើយ «ខ្លាចទៅតំបន់ប្រយុទ្ធ»។ សកម្មជនរូបនេះបាននិយាយថា «ប្រសិនបើគាត់ជាមនុស្សពិត… សូមមកអាហ្វហ្គានីស្ថានម្ដងទៀត»៕
ប្រែសម្រួលៈ ណៃ តុលា