បរទេស ៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ទីបំផុតអាមេរិក បានប្រកាសផ្តល់កញ្ចប់ថវិកាថ្មី ដែលមានតម្លៃ ៣,៧៥ពាន់លានដុល្លារ សម្រាប់វិស័យយោធា ជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងជម្លោះដែលកំពុង បន្តកើនឡើង ។
ប្រភពដដែលបានឲ្យដឹងដែរថា ក្នុងចំណោមកញ្ចប់យោធាថ្មី នោះគេអាចមើលឃើញដែរ នូវអាវុធប្រភេទ ប្រើប្រាស់ នៅសមរភូមិ
ប្រយុទ្ធក្នុងដែនទឹកជា មីស៊ីលប្រឆាំងយន្តហោះចម្បាំង រយៈចំងាយខ្លី RIM-7 Sea Sparrow ផងដែរ ទោះបីជាមិនបានដឹងអំពីចំនួនពិតប្រាកដក្តី ។
គួរឲ្យដឹងដែរមីស៊ីល ប្រភេទនេះត្រូវបានផលិតឡើង តាំងតែពីដើមទសវត្សឆ្នាំ១៩៦០ មកម្ល៉េះហើយជឿជាក់ថា គឺជាប្រភេទអាវុធដ៏សាកសម
បំផុតសម្រាប់ប្រព័ន្ធបាញ់ ដែលសល់ពីសម័យសូវៀត ដែលអ៊ុយក្រែនមាននៅក្នុងស្តុក ៕
ប្រែសម្រួល៖ស៊ុនលី