នៅប្រទេសណា ក៏ដោយសុទ្ធតែមានគ្រឿងសព្វាវុធ ក៏ដូចជាយានជំនិះយោធា សម្រាប់ការការពារ ពីការឈ្លានពានរបស់សត្រូវ ។ ប៉ុន្តែវាមិនមែនមានន័យថា គ្រប់ប្រទេសទាំងអស់មានឧបករណ៍យោធាទំនើបៗ ដូចគ្នាឡើយ ពោលគឺប្រទេស ខ្លះជឿនលឿនខ្លាំង តួយ៉ាងដូចជាបារាំង ។

សុំរម្លឹកពីរថក្រោះ Char 2C របស់ប្រទេសបារាំង ដែលជាយានជំនិះយោធាដ៏ធំបំផុតចំនួន៥ ដែលធ្លាប់បង្កើតឡើង ក្នុងអំឡុងរយៈពេល១សតវត្សចុងក្រោយ។ បារាំងបានអភិវឌ្ឍរថក្រោះដ៏ធ្ងន់ និងធន់បំផុតនេះ កាលពីកំឡុងសង្គ្រាមលោកលើកទី១ ។

ប្រវែងរបស់រថក្រោះនេះគឺ ១០,២៧ម៉ែត្រ ហើយទម្ងន់វិញគឺ ៦៩តោន។ វាត្រូវការការបញ្ជាពីមនុស្សចំនួន ១២នាក់។ Char 2C មានចំនួនផលិតសរុបតែ១០គ្រឿងប៉ុណ្ណោះនៅលើលោក៕
