ព័ត៌មានអន្តរជាតិ

Feds ពិនិត្យមើលសារ Tweet របស់លោក Musk អំពីការបិទការត្រួតពិនិត្យអ្នកបើកបរ

DETROIT ៖ Tweet របស់លោក Elon Musk បង្ហាញសារជាផ្លូវការថា ក្រុមហ៊ុន Tesla អាចអនុញ្ញាតឲ្យម្ចាស់មួយចំនួន ដែលកំពុងសាកល្បងប្រព័ន្ធ “Full Self-Driving” បិទការ ជូនដំណឹង ដែលរម្លឹកពួកគេឲ្យរក្សាដៃ នៅលើចង្កូតបានទាក់ទាញ ការយកចិត្តទុកដាក់ពីនិយតករ សុវត្ថិភាព របស់សហរដ្ឋអាមេរិក ។

រដ្ឋបាលសុវត្ថិភាព ចរាចរណ៍ផ្លូវជាតិបាននិយាយថា ខ្លួនបានសួរក្រុមហ៊ុន Tesla សម្រាប់ព័ត៌មានបន្ថែមអំពីTweet។ កាលពីសប្តាហ៍មុន ទីភ្នាក់ងារនេះ បាននិយាយថា បញ្ហានេះឥឡូវនេះជាផ្នែកមួយ នៃការស៊ើបអង្កេតយ៉ាងទូលំទូលាយទៅលើរថយន្ត Teslas យ៉ាងតិចចំនួន១៤ គ្រឿងបានបុក រថយន្តសង្គ្រោះបន្ទាន់ ខណៈប្រើប្រាស់ប្រព័ន្ធ ជំនួយអ្នកបើកបរ Autopilot ។

ចាប់តាំងពីឆ្នាំ ២០២១ ក្រុមហ៊ុន Tesla កំពុងធ្វើតេស្តិ៍សាកល្បង ការបើកបរ ដោយខ្លួនឯង ពេញលេញ ដោយប្រើប្រាស់ម្ចាស់ ដែលមិនបានទទួល ការបណ្តុះបណ្តាល លើប្រព័ន្ធ ប៉ុន្តែត្រូវបានត្រួតពិនិត្យ យ៉ាងសកម្មដោយក្រុមហ៊ុន។ កាលពីដើមឆ្នាំនេះ Tesla បាននិយាយថា ១៦០,០០០គ្រឿង ប្រហែល ១៥ភាគរយនៃ Teslas ឥឡូវនេះ នៅលើផ្លូវ របស់សហរដ្ឋអាមេរិកបានចូលរួម ។ ការចែកចាយកម្មវិធី កាន់តែទូលំទូលាយនឹង ត្រូវដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២២ ។

ទោះបីជាមានឈ្មោះក៏ដោយ Tesla នៅតែនិយាយនៅលើគេហទំព័ររបស់ខ្លួនថារថយន្តមិនអាចបើកបរដោយខ្លួនឯងបានទេ។ នាយកប្រតិបត្តិ Musk បាននិយាយ កាលពីខែតុលាថា Teslas ដោយប្រើការបើកបរដោយខ្លួនឯង ពេញលេញអាចរុករកផ្លូវ ដោយខ្លួនឯង ក្នុងករណីជាច្រើន ប៉ុន្តែអ្នកជំនាញ និយាយថា ប្រព័ន្ធអាចធ្វើឲ្យមានកំហុស ។ យើងមិននិយាយថា វាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីគ្មាននរណាម្នាក់ នៅពីក្រោយកង់នោះទេ ។
នៅថ្ងៃចូលឆ្នាំសកល អ្នកគាំទ្រដ៏ក្លៀវក្លាបំផុតម្នាក់ របស់លោក Musk បានបង្ហោះនៅលើ Twitter ថា អ្នកបើកបរដែលមានការធ្វើតេស្តិ៍ “Full Self-Driving” លើសពីចម្ងាយ ១០,០០០ម៉ាយ គួរតែមានជម្រើសក្នុងការបិទចង្កូត ជាការដាស់តឿន ដែលប្រាប់អ្នកបើកបរឲ្យរក្សាដៃ នៅលើកង់ចង្កូត៕

Most Popular

To Top