ព័ត៌មានអន្តរជាតិ

ប្រធានសភាថ្មីរបស់អាមេរិក សន្យាផ្តល់ជំនួយអ៊ុយក្រែន

បរទេស៖ ប្រធានសភាអាមេរិក ដែលទើបជាប់ឆ្នោតថ្មី លោក Kevin McCarthy ត្រូវបានគេរាយការណ៍ដោយសន្យា សមាជិកសភាខាងអភិរក្សថា លោកនឹងជួយអនុម័តច្បាប់ ដែលនឹងកំណត់ជំនួយផ្នែកសេដ្ឋកិច្ច និងយោធានាពេលអនាគតដល់ប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមកាសែត Telegraph របស់ចក្រភពអង់គ្លេស បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ការសម្របសម្រួលទីក្រុងគៀវ គឺជាសម្បទានដ៏សំខាន់មួយ ដែលលោក McCarthy មកពីគណបក្សសាធារណរដ្ឋ នៃរដ្ឋកាលីហ្វ័រញ៉ា បានទទួលយកដើម្បីឈ្នះលើសហសេវិក ដែលមិនបានគិតទុកជាមុន ដែលបានប្រឆាំងនឹងការបោះឆ្នោត របស់លោកជាប្រធានសភា។

ចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការវាយលុក ផ្នែកយោធារបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន កាលពីខែកុម្ភៈមុន សភាអាមេរិកបានអនុម័តទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារ ជាជំនួយរបស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន ដែលភាគច្រើន ធ្វើឱ្យសមាជិកសភា ‘Freedom Caucus’ ដូចជាអ្នកសាធារណរដ្ឋលោក Matt Gaetz (Florida) និង Lauren Boebert (Colorado) ជាដើម មានក្តីបារម្ភ។

លោក Gaetz បានដឹកនាំក្រុមតំណាងប្រហែល ២០ នាក់ក្នុងការប្រឆាំងនឹងការបោះឆ្នោតរបស់ McCarthy នៅចំណុចមួយបានតែងតាំង អតីតប្រធានាធិបតី Donald Trump សម្រាប់ការងារ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top