ព័ត៌មានអន្តរជាតិ

ការព្រមានសញ្ញាពណ៌លឿង បានចេញជាផ្លូវការអំពី ទឹកជំនន់នៅទូទាំងចក្រភពអង់គ្លេស

អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ការព្រមានអំពីទឹកជំនន់ត្រូវបានចេញនៅទូទាំងចក្រភពអង់គ្លេសដោយមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងនៅតាមផ្លូវដោយមានល្បឿន ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

Met Office បានចេញការព្រមានពណ៌លឿងសម្រាប់ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅទីក្រុង Wales ភាគខាងលិចចក្រភពអង់គ្លេស និងភាគនិរតីនៃប្រទេសស្កុតឡែនកាលពីល្ងាចថ្ងៃអង្គារ ខណៈការព្រមានពណ៌លឿងសម្រាប់ខ្យល់ខ្លាំងគ្របដណ្តប់លើកោះភាគខាងជើងពេញមួយយប់។

យោងតាមអ្នកព្យាករណ៍ជាតិបានឲ្យដឹងថា ការព្រមានខ្យល់ពណ៌លឿងនៅលើកោះភាគខាងជើងនៃប្រទេសស្កុតឡែនអាចប៉ះពាល់ដល់ការដឹកជញ្ជូនសាធារណៈ ហើយសហគមន៍ឆ្នេរសមុទ្រមួយចំនួននឹងរងផលប៉ះពាល់ដោយសារមានរលកធំៗ។ ការព្រមាននេះមានរហូតដល់ម៉ោង ១០ ព្រឹកថ្ងៃពុធ ដោយបានព្យាករណ៍ថានឹងមានល្បឿនខ្យល់ឡើងដល់ ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

អាកាសធាតុសើម និងខ្យល់បក់កាន់តែច្រើនក៏កំពុងធ្វើដំណើរទៅភាគខាងត្បូងប្រទេស Wales និងភាគនិរតីនៃចក្រភពអង់គ្លេសជាមួយនឹងការព្រមានអំពីភ្លៀងធ្លាក់ពណ៌លឿងគ្របដណ្តប់តំបន់ទាំងនេះសម្រាប់រយៈពេល ២០ ម៉ោងចាប់ពីម៉ោង ៩ យប់ថ្ងៃពុធ។
Met Office បាននិយាយថា ភូមិ Seathwaite ក្នុង Cumbria បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុតកាលពីថ្ងៃអង្គារដោយមានកម្រិតទឹក ៧៣មមស្ថិតក្នុងកត់ត្រានៅម៉ោង ៣.៣០រសៀល បន្ទាប់មក Capel Curig នៅ Gwynedd ប្រទេស Wales ត្រូវបានវាយប្រហារដោយមានកម្រិតទឹក ៤៤ មម ក្នុងរយៈពេលដូចគ្នា៕ដោយ៖លី ភីលីព

Most Popular

To Top