ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក រងការបំផ្លិចបំផ្លាញ ដោយព្យុះសង្ឃរា Ian គិតជាទឹកប្រាក់អស់ប្រមាណ១៦៥ពាន់លានដុល្លារ 

DENVER៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ថា គ្រោះមហន្តរាយដែលបង្កឡើងដោយអាកាសធាតុបានបន្តកើតឡើងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដោយបានវាយប្រហារប្រទេសនេះដែលមានអាកាសធាតុអាក្រក់នៅក្នុងរដ្ឋចំនួន១៨ដែលបណ្តាលឱ្យខូចខាតយ៉ាងតិច១ពាន់លានដុល្លារអាមេរិកក្នុងរដ្ឋនីមួយៗសរុបជាង១៦៥ពាន់លានដុល្លារ ។ នេះបើតាមអ្នកវិទ្យាសាស្ត្រសហព័ន្ធ (NOAA)បានគណនាកាលពីថ្ងៃអង្គារ ។

រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិបានឲ្យដឹងនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយថា ទោះបីជាឆ្នាំ២០២២ មិនមែនជាឆ្នាំដែលក្តៅបំផុតសម្រាប់សហរដ្ឋអាមេរិកក៏ដោយ វាគឺជាឆ្នាំដ៏ព្រៃផ្សៃបំផុតទី៣ នៅទូទាំងប្រទេស ទាំងចំនួនដ៏ខ្លាំងបំផុត គិតជាទឹកប្រាក់ចំនួន១ពាន់លានដុល្លារ និងការខូចខាតជារួមពីគ្រោះមហន្តរាយអាកាសធាតុទាំងនោះ ។ នៅក្នុងសន្និសីទរបស់សមាគមឧតុនិយមអាមេរិកបានឲ្យដឹងដូច្នេះ ។

បរិមាណ ការចំណាយ និងចំនួនអ្នកស្លាប់នៃគ្រោះមហន្តរាយអាកាសធាតុដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ បង្កើតបានជារង្វាស់សំខាន់មួយ ដែលកែសម្រួលសម្រាប់អតិផរណា ដែល NOAA ប្រើដើម្បីមើល ថាតើ ការប្រែប្រួលអាកាសធាតុអាក្រក់ដោយសារមនុស្សកំពុងទទួលបានយ៉ាងណា ។ អាកាសធាតុទាំងនោះបាននាំឱ្យមានការស្លាប់យ៉ាងហោចណាស់ ៤៧៤នាក់ ។

ព្យុះសង្ឃរា Ian ដែលបង្កជាគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតក្នុងរយៈពេល១ទសវត្សរ៍ និងព្យុះរដូវរងាមុនបុណ្យណូអែលបាននាំឲ្យមានការខូចខាតកាលពីឆ្នាំមុនដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៧ ។ ឆ្នាំដែលមានតម្លៃខ្ពស់ជាងនេះគឺឆ្នាំ២០១៧ នៅគ្រាដែលព្យុះសង្ឃរា Harvey, Irma និង Maria បានវាយប្រហារ និងគ្រោះមហន្តរាយឆ្នាំ២០០៥ នៅគ្រាដែលខ្យល់ព្យុះសង្ឃរាជាច្រើន អ្នកឧតុនិយមសហព័ន្ធបានឲ្យដឹងថា ព្យុះ Katrina បានវាយលុកតំបន់ភាគអាគ្នេយ៍ ។ ឆ្នាំតែមួយគត់សម្រាប់គ្រោះមហន្តរាយដែលវាយប្រហារញឹកញាប់បំផុត គិតជាទឹកប្រាក់រាប់ពាន់លានដុល្លារគឺឆ្នាំ២០២០ និងឆ្នាំ២០២១ ៕

Most Popular

To Top