វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ថា កំណើនសេដ្ឋកិច្ចពិភពលោក ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកនៅត្រឹម១,៧ភាគរយ ក្នុងឆ្នាំ២០២៣ ពោលគឺ១,៣ភាគរយ ទាបជាងការព្យាករណ៍ ដែលបានធ្វើឡើង កាលពីខែមិថុនា ឆ្នាំមុន ដែលជាការកត់សម្គាល់ពីល្បឿន ដ៏ទន់ខ្សោយបំផុតទី៣ ក្នុងរយៈពេលជិត ៣ទសវត្សរ៍កន្លងមកនេះ ។ ធនាគារបានឲ្យដឹង នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយ របស់ខ្លួន ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ ។
របាយការណ៍នេះ បានឲ្យដឹងថា ដោយសារមានផលប៉ះពាល់អវិជ្ជមាន ដូចជាអតិផរណាខ្ពស់ អត្រាការប្រាក់កើនឡើង ការវិនិយោគធ្លាក់ចុះ និងវិបត្តិអ៊ុយក្រែន កំណើនពិភពលោកបានធ្លាក់ចុះ “ដល់កម្រិតដែលសេដ្ឋកិច្ចពិភពលោក ជិតដល់ការធ្លាក់ចូល ទៅក្នុងវិបត្តិសេដ្ឋកិច្ច” ។
ធនាគារបានឲ្យដឹងថា ការបន្ទាបចំណាត់ថ្នាក់នេះ បានឆ្លុះបញ្ចាំងពី “ការរឹតបន្តឹងគោលនយោបាយស្របគ្នា ក្នុងគោលបំណង មានអតិផរណាខ្ពស់” ក៏ដូចជាការចុះខ្សោយ នៃលក្ខខណ្ឌហិរញ្ញវត្ថុ ការថយចុះទំនុកចិត្ត និងការរំខានការផ្គត់ផ្គង់ថាមពល” ។
ដោយកត់សម្គាល់ថា ការព្យាករណ៍កំណើនសកល ដែលត្រូវបានកែសម្រួលត្រូវបានគ្របដណ្ដប់ ដោយវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០០៩ និង២០២០ប៉ុណ្ណោះ ។ របាយការណ៍បានឲ្យដឹងថានៅឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកកំពុង ស្ថិតនៅលើផ្លូវនឹងកើនឡើង២,៧ភាគរយ ។
ជាពិសេសជាងនេះទៅទៀត របាយការណ៍នេះ បានដាក់ថា កំណើនសេដ្ឋកិច្ចជឿនលឿនត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកត្រឹម០,៥ភាគរយ ក្នុងឆ្នាំ២០២៣ ពោលគឺ១,៧ភាគរយទាប ជាងការព្យាករណ៍ខែមិថុនា ។ ការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំនេះ ត្រូវបានបន្ទាបពី១,៩ភាគរយមកត្រឹម០,៥ភាគរយ ដែលជាលទ្ធផលខ្សោយបំផុត នៅក្រៅវិបត្តិសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ១៩៧០ ។ សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រា០ ភាគរយ ធ្លាក់ចុះ១,៩ភាគរយ ពីការព្យាករណ៍ពីមុន ។
ទន្ទឹមនឹងនេះដែរ របាយការណ៍បានដាក់ថា កំណើនសេដ្ឋកិច្ច សម្រាប់ប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ត្រូវបានព្យាករណ៍ថា នឹងថយចុះមកត្រឹម៣,៤ភាគរយក្នុងឆ្នាំ២០២៣ ពោលគឺ ០,៨ភាគរយ ទាបជាងការព្យាករណ៍ខែមិថុនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា