បរទេស ៖ ប្រទេសកាណាដា កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា នឹងធ្វើការបញ្ជាទិញប្រព័ន្ធការពារ អាកាសដែលផលិត នៅអាមេរិក NASAMS ដើម្បីផ្គត់ផ្គង់ទៅឲ្យប្រទេសអ៊ុយក្រែន តាមការសន្យារបស់ខ្លួន នាពេលកន្លងមក។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានធ្វើឡើងបន្ទាប់ពីជំនួប រវាងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងប្រទេស មិស៊ិកូបានចាត់ទុកការងារនេះថា គឺជាការងារសប្បុរសធម៍ ដ៏មានអទិភាពសម្រាប់កាណាដា។
គួរឲ្យដឹងដែរថា កាដូជាប្រព័ន្ធការពារដែន អាកាសមួយនេះស្ថិតនៅក្នុងចំណែក នៃកញ្ចប់ជំនួយរបស់រដ្ឋាភិបាលកាណាដា ហើយវាមានតម្លៃជាទឹក ប្រាក់ប្រមាណ ជា៤០៦លានដុល្លារ បន្ថែមពីលើកញ្ចប់ ជំនួយ ដែលកាណាដាធ្លាប់បានប្រគល់ ឲ្យអ៊ុយក្រែនកាលពីពាក់កណ្តាល ខែវិច្ឆិកាប្រមាណ ជា៥០០លានដុល្លារ៕
ប្រែសម្រួល៖ស៊ុនលី
