គៀវ៖ ហៅថា White Swan យន្តហោះ Tu-160 គឺជាយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនបំផុត និងលឿនបំផុតរបស់ពិភពលោក ហេីយរុស្ស៊ី ត្រូវបានគេដឹងថា កំពុងប្រេីអាវុធចាស់ៗរបស់អ៊ុយក្រែន ក្នុងសង្គ្រាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។
បន្ទាយហោះហើរដែលរចនាឡើង ដោយសូវៀតអាចធ្វើរង្វង់ជុំវិញផែនដីបាន ហោះបានកម្ពស់ ២០គីឡូម៉ែត្រ (១២,៤ម៉ាយ) ពីលើផែនដី និងផ្ទុកគ្រាប់បែក ៤៥តោន ឬកាំជ្រួចនុយក្លេអ៊ែរ Kh-55 រាប់សិបដេីម។
ទីក្រុងមូស្គូមាន White Swans ចំនួន ១៦គ្រឿង ហើយបាននិងកំពុងប្រើប្រាស់ពួកវាជាស្នូល ក្នុងការប្រឈមមុខគ្នាជាថ្មីជាមួយលោកខាងលិច ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពួកគេបានហោះហើរពីលើប៉ូលខាងជើង ដើម្បីបំពានដែនអាកាស អាមេរិក និងកាណាដា បានចុះចតនៅវេណេស៊ុយអេឡា និងបានបាញ់មីស៊ីលឆ្លងទ្វីបនៅស៊ីរី។ ចាប់តាំងពីខែមីនា ឆ្នាំមុន White Swans រុស្ស៊ីបានបាញ់វាស្រោចលើប្រទេសអ៊ុយក្រែន។
អាវុធទាំងនេះ បានហោះចេញពីមូលដ្ឋាន ទ័ពអាកាសនៅជិតទីក្រុង Saratov River ហើយបាញ់បង្ហោះកាំជ្រួច ដែលមិនមែនជានុយក្លេអ៊ែរដោយមិនចូលទៅក្នុងដែន អាកាសរបស់អ៊ុយក្រែន។
ហើយនៅក្នុងអ្វីដែលអាចជាការភ្ញាក់ ផ្អើលមួយ ពាក់កណ្តាលនៃ White Swans របស់រុស្ស៊ីធ្លាប់ជាកម្មសិទ្ធិរបស់ទីក្រុងគៀវ ដូចទៅនឹងកាំជ្រួចរាប់រយ ដែលពួកគេអាចផ្ទុកបាន៕
ប្រែសម្រួល ឈូក បូរ៉ា